លោក Brendan Rodgers អ្នកចាត់ការក្រុម Liverpool នៅតែជឿថាក្រុមរបស់លោក នឹងអាចឈរនៅចំណាត់ថ្នាក់ក្រុមកំពូលទាំង៤ ដោយលោកបានលើកឡើងថា ហង្សក្រហមត្រូវការ ២៣ពិន្ទុទៀត ដើម្បីបានកៅអីលេងនៅក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League នៅរដូវកាលក្រោយ។
Liverpool នឹងកាន់តែមានកម្លាំងចិត្តថែមទៀត ដោយសារតែប្រធានក្រុម Steven Gerrard ត្រឡប់មកហ្វឹកហាត់បានពេញលេញវិញហើយ ប៉ុន្តែអ្នកចាត់ការវ័យ៤២ឆ្នាំ Rodgers បាននិយាយថា លោកមិនបង្ខំ ដើម្បីចង់ដាក់ Gerrard ឲ្យចូលលេងនោះទេ ពោលគឺត្រូវមើលតាមស្ថានការណ៍សិន។
Gerrard ចង់ជួយហង្សក្រហម ឲ្យបញ្ចប់នៅចំណាត់ថ្នាក់ Top4 និងឈ្នះពានរង្វាន់ FA Cup មុនពេលដែលរូបគេ ត្រូវចាកចេញទៅចូលរួមជាមួយក្រុម LA Galaxy ក្រោយចប់រដូវកាលនេះ។
បុរសសញ្ជាតិអៀរឡង់ខាងជើង បាននិយាយថា៖ “យើងនៅមាន៣០ពិន្ទុទៀត ដូច្នេះខ្ញុំទាយថា យ៉ាងហោចណាស់យើងត្រូវតែយកឲ្យបាន ២៣ពិន្ទុទៀត ទើបអាចបញ្ចប់ចំណាត់ថ្នាក់កំពូលទាំង៤បាន។ ១១ប្រកួតចុងក្រោយ យើងឈ្នះ៩ប្រកួត ហើយនេះជាកំណត់ត្រាល្អណាស់សម្រាប់យើង ប៉ុន្តែយើងត្រូវតែផ្ដោតអារម្មណ៍ ទៅលើ១០ប្រកួតចុងក្រោយនេះ ជាបន្តទៀត”។
បន្ទាប់ពីក្រុមបិសាចក្រហម Manchester United ឈ្នះ Spurs ៣-០ កាលពីយប់មិញ Liverpool អាចនឹងមានសម្ពាធផងដែរ ក្នុងការប្រជែងយកតំណែង Top 4 ខណៈដែលពួកគេកំពុងតែត្រៀមខ្លួនប៉ះក្រុម Swansea នៅ Liberty Stadium យប់នេះ វេលាម៉ោង០៣:០០នាទីរំលងអាធ្រាត្រ៕

Post a Comment