លោក Arsene Wengerបានអះអាងថា ក្រុមកាំភ្លើងធំ Arsenalមានអាវុធនៅដៃដើម្បីសងសឹកឲ្យខាងតែបាន នូវកំហុសដែលខ្លួនធ្លាប់មានអំឡុងការប្រកួតជើងទី១ នៅការប្រកួតវគ្គ១៦ក្រុមចុងក្រោយChampions Leagueរបស់ពួកគេ ជាមួយក្រុម Monaco។
គួរឲ្យដឹងថា ក្រុម Arsenalធ្វើដំណើរទៅកាន់ប្រទេសបារាំង ដោយសង្ឃឹមថា នឹងអាចលុបលាងកំហុសឆ្គង និងជាបរាជ័យ១-៣នៅការប្រកួតជើងទី១របស់ពួកគេ ម្យ៉ាងគឺដើម្បីចៀសឲ្យផុតពីការជ្រុះចេញពីការប្រកួតក្នុងដំណាក់កាលនេះ សម្រាប់ឆ្នាំទី៥ជាប់ៗគ្នា។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានអះអាងថា ក្រុមរបស់លោក នឹងធ្វើឲ្យមាននូវការប្រកួតដ៏ពិសេសមួយនៅរាត្រីថ្ងៃអង្គារ ហើយលោកសូមធ្វើការច្រានចោលទាំង ស្រុង ចំពោះ ការព្យាករទុកថា ក្រុមរបស់លោកនឹងទទួលរងបរាជ័យ ហើយនិងគ្មានឱកាសឡើងទៅការប្រកួតដំណាក់កាលបន្ទាប់នោះទេ។
លោក Wengerបានបញ្ជាក់ថា វាមិនមែនជាអ្វីដែលយើងចង់បាននោះទេ ពីព្រោះថាយើងមិនចង់បញ្ចប់ដំណើររបស់ខ្លួននៅការប្រកួត Chamions League ត្រឹម ហ្នឹងឡើយ ហើយវិញទៀត យើងក៏មិនចង់មានប្រវត្តិសាស្ត្រច្រំដែលផងដែរ។
លោកបានបន្តទៀតថា និយាយតាមត្រង់ទៅ យើងចង់បានជ័យជំនះ៣-០ ពីព្រោះថា យើងគ្មានជម្រើសនោះទេ ហើយនេះ គឺទិសដៅដែលលោកបានដាក់ជូនកីឡាករទាំងអស់៕

Post a Comment