GuidePedia

0
​បិសាច​ក្រហម​កាល​ពី​យប់​ថ្ងៃអាទិត្យបាន​លត់​ក្រុម Spurs ​ដោយ​លទ្ធផល ​៣-០​នៅ​កីឡាដ្ឋាន Old Trafford ​ដើម្បី​បាន​៣​ពិន្ទុ​បន្ត​ឈរ​នៅ​ Top 4 ​ប៉ុណ្តោះ​ អាសន្ន។ ៣​គ្រាប់​ក្នុង​ប្រកួត​នេះ​ដែរ​គឺ​រក​បាន​ដោយ​ខ្សែ​បម្រើ Marouane Fellaini ​នាទី​ទី​៩ , Michael Carrick ​នាទី​១៩​ និង​គ្រាប់​បាល់​ចុង​ក្រោយ​ធ្វើ​​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Wayne Rooney ​នាទី​៣៤។


យ៉ាង​ណា​មិញ​អ្វី​ដែល​ពិសេស ​និង​ប្លែក​ក្នុង​ការ​ប្រកួត​យប់នោះ គឺ​ Rooney ​​​គ្រាន់​តែ​ស៊ុត​ចូល​ភ្លាម ខ្សែ​ប្រយុទ្ធ​រូប​នេះ​​បាន​រត់​ទៅ​ធ្វើ​ដូច​ប្រដាល់​គ្នា​អីចឹង ហើយ​ក្រោយ​មក​ក៏​ធ្វើ​ខ្លួន​ដាច់​ផ្ងារ​ដូច​សន្លប់។ស្រប​ពេល​នោះ​ដែរ​ លោក Mark Clattenburg ដែល​ជា​អាជ្ញាកណ្ដាល​ក៏​ហួស​ចិត្ត ​និង​អស់​សំណើច​លាន​អណ្ដាត​ដាក់​អតីត​កីឡាករ Everton ​ខាង​លើ​នេះ​ដែរ។

ចំណែក " BBC Sport " បានយកក្បាច់របស់Rooney ដួល ទៅកាត់តជាក្បាច់សម្លាប់ (RKO) របស់កីឡាកាស Randy Orton ខណះ" Footy Jokes " បាន យករូបទៅកាត់តជាក្បាច់( Sweet Chin Music ) របស់ Shawn Michaels ដែលជាកីឡាកាសល្បីមួយរូបផ្សេងទៀតផងដែរ ។


នេះគ្រាន់តែជារូបភាពបែបកំប្លែងៗមួយចំនួនប៉ុណ្ណោះ។

Post a Comment

 
Top