"ហង្សក្រហម" Liverpool បានបញ្ចប់ភារកិច្ចតាមការគ្រោងទុក ក្រោយពេលយកឈ្នះ"ហង្សពណ៌ស" Swansea ទាំងត្រដាបត្រដួសក្នុងលទ្ធផល 1-0 ជាមួយ នឹង គ្រាប់ បាល់បញ្ចូលទីដោយកីឡាករ Jordan Henderson និងទទួលបានបីពិន្ទុបន្ថែមទៀតហើយស្ថិតនៅលំដាប់ទី 5 ក្នុងក្របខ័ណ្ឌ Premier League កាល ពីថ្ងៃចន្ទ នៅថ្ងៃទី 16 ខែមីនាកន្លងមក។
បើកការប្រកួតយ៉ាងស្វិតស្វាញក្នុងរយះពេល 45 នាទីប៉ុន្តែក្រុមទាំងពីរ មិនអាចធ្វើអ្វីគ្នាបានលុះចប់តង់ទីមួយលទ្ធផល 0-0 ។ ចូលមកដល់តង់ទីពីរ នាទី 68 ក្រុមភ្ញៀវបានធ្វើការវាយ សម្រុក បានសម្រេចនៅពេលដែល Daniel Sturridge បានបញ្ជូនបាល់ទម្លុះចូលទៅក្នុងតំបន់គ្រោះថ្នាក់ហើយកីឡាកររបស់ Swansea លោក Jordi Amat បានរត់ទៅស្កាត់បាល់បានសម្រេចមុនប៉ុន្តែសំណាងអាក្រក់បាល់ខ្ទាតទៅត្រូវជើង Henderson ផ្លោងបញ្ចូលទីដោយចៃដន្យធ្វើអោយ Liverpool នាំមុខមុន 1-0 ។ លុះលេងរហូតដល់ 90 នាទីក្រុមទាំងពីរមិនអាចរកគ្រាប់បន្ថែមទៀតបាន ។ ចប់លទ្ធផលជាផ្លូវការ Swansea 0-1 Liverpool ។

Post a Comment