GuidePedia

0
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​បន្ត​ដំណើរ​ទៅ​វគ្គ​​​បន្ទាប់​ហើយ​​ ​​សម្រាប់​ព្រឹត្តិការណ៍​​ប្រកួត​​វគ្គ​ជម្រុះ​បឋម​​ប្រចាំ​ទ្វីប​អាស៊ី​នៃ​ពាន​រង្វាន់​ 2018 FIFA World Cup Russia បន្ទាប់​ពី​​​បាន​​​ប្រកួត​​ស្មើ​​ក្រុម​​​​​​​​ម្ចាស់​ផ្ទះ​កោះ​ម៉ាកាវ​ដោយ​លទ្ធផល​ ១-១ សម្រាប់​ការ​ប្រកួត​​ជើង​ទី​ពីរ​ នៅ​​ពហុ​កីឡដ្ឋាន​ Estádio Campo Desportivo មុន​នេះ​បន្តិច។


មួយ​​គ្រាប់​​របស់​កម្ពុជា​នៅ​តង់​ទី​១​នៃ​ជើង​ទី​ពីរ​នេះ​រក​បាន​ដោយកីឡាករ​ខ្មែរ-បារាំង ធារី ចន្ដាប៊ីន នៅ​នាទី​២៩ ប៉ុន្តែ​នៅ​តង់​ទី​ពីរ​កីឡាករម៉ាកាវ​​ Ka Hang Leong បាន​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​​បាន​​មួយ​គ្រាប់​វិញ​ដើម្បី​​តាម​​ស្មើ ១-១ នៅ​នាទី​៥២។ ចប់​ការ​ប្រកួត​ជើង​ទី​ពីរ​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា ១-១។ សរុប​គ្រាប់​បាល់​ទាំងពីរ​ជើង​កម្ពុជា​បាន​យក​ឈ្នះ​ម៉ាកាវ​ដោយ​​លទ្ធផល ៤-១។



សម្រាប់​ជម្រើស​​១១​នាក់​ដំបូង​របស់​លោក​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ដែល​ជួយ​ឲ្យ​ក្រុម​កម្ពុជា​ទទួល​បាន​​លទ្ធផល​ស្មើ​​ជើង​ទី​ពីរ​នេះ​រួម​មាន៖

អ្នកចាំទី៖ អ៊ុំ សេរីរ័ត្ន
ខ្សែ​ការពារ៖ ង៉យ ស្រ៊ីន, សុខ សុវណ្ណ, សឿយ វិសាល
ខ្សែ​បម្រើ៖ វ៉ា​ សុខថន និង ធារី ចន្ថាប៊ីន​ (បម្រើ​កណ្ដាល) ឈិន ឈឿន (បម្រើ​ស្ដាំ) ស៊ុន សុវណ្ណរិទ្ធី (បម្រើ​ឆ្វេង) សុះ ស៊ូហាណា (បម្រើ​ប្រយុទ្ធ)
ខ្សែ​ប្រយុទ្ធ៖ ឃួន ឡាបូរ៉ាវី និង ប្រាក់ មុន្នីឧត្តម

Post a Comment

 
Top