កីឡាករ Lewis Hamilton បានផ្តួលមិត្តរួមក្រុមរបស់ខ្លួន Nico Rosberg ដើម្បីផ្តល់ឲ្យក្រុម Mercedes នូវការទទួលជ័យជម្នះយ៉ាងកក់ក្តៅមួយក្នុងការប្រណាំងបើករដូវកាល Australian Grand Prix ក្នុងទីក្រុង Melbourne កាលពីថ្ងៃ អាទិត្យម្សិលមិញ។
ម្ចាស់ការពារតំណែងជើងឯកពិភពលោក Hamilton បានរក្សាការនាំមុខជាមួយនឹងរថយន្តដ៏លឿនរបស់គេ Mercedes ដើម្បីផ្តួលកីឡាករ Rosberg ដែលជាម្ចាស់ជើងឯកក្នុងការប្រណាំងនេះកាលពីឆ្នាំមុន ក្នុងថិរវេលា ១,៣ វិនាទី។
ម្ចាស់ជើងឯកពិភពលោកបួនសម័យកាល Sebastian Vettel ដែលបានធ្វើការប្រណាំងជាលើកដំបូងរបស់គេសម្រាប់ក្រុម Ferrari បើគិតចាប់តាំងពីចាកចេញពីក្រុម Red Bull បានបញ្ចប់ដោយឈរក្នុងចំណាត់ថ្នាក់លេខ ៣ ពីលើកីឡាករ Felipe Massa របស់ក្រុម Williams។
វាគឺជាការទទួលជ័យជម្នះរបស់ក្រុម Mercedes ជាលើកទី ៨ ជាប់ៗគ្នា ខណៈដែលការបរាជ័យជាលើកចុងក្រោយរបស់ពួកគេបានកើតឡើងក្នុងប្រទេសបែលហ្ស៊ិកកាលពីខែសីហាមុនក្រោមស្នាដៃរបស់កីឡាករសញ្ជាតិអូស្ត្រាលី Daniel Ricciardo របស់ក្រុម Red Bull និងជាការមានកីឡាករយ៉ាងហោចណាស់ម្នាក់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ក្នុងការប្រណាំងជាលើកទី ២០ ជាប់ៗគ្នា។
Hamilton វ័យ ៣០ ឆ្នាំ បានឈ្នះ៧លើកក្នុងចំណោមការប្រណាំងព្រឹត្តិការណ៍ Grand Prix ៨ លើកចុងក្រោយ ប៉ុន្តែ នេះគឺជាការទទួលជ័យជម្នះជាលើកទី ១ របស់គេនៅលើទឹកដីអូស្ត្រាលី បើគិតចាប់តាំងពីឆ្នាំ ២០០៨ ។ វាក៏ជាការទទួលជ័យជម្នះជាលើកទី ៣៤ របស់ Hamilton ក្នុងចំណោមការប្រណាំងជាលើកទី ១៤៩ របស់គេផងដែរ។
កីឡាករសញ្ជាតិប្រេស៊ីល Felipe Nasr បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៥ ដោយនៅពីលើកីឡាករម្ចាស់ស្រុក Ricciardo ដើម្បីផ្តល់ការជឿជាក់ដ៏ធំមួយសម្រាប់ក្រុម Sauber ក្រោយពីមានការប្រកួតដ៏ស្វិតស្វាញមួយរវាងអ្នកបើកបរ។
ខណៈដែលកីឡាករ Daniil Kvyat របស់ក្រុម Red Bull និង Kevin Magnussen របស់ក្រុម McLaren បានដកខ្លួនចេញមានតែរថយន្តចំនួន ១៥ គ្រឿងប៉ុណ្ណោះបានចាប់ផ្តើមការប្រណាំងនេះ ដែលបង្ហាញពីចំនួនតិចបំផុតនៃរថយន្តដែលបានចាប់ផ្តើមប្រណាំងសម្រាប់ការប្រកួតបើករដូវកាលបើគិតចាប់តាំងពីឆ្នាំ ១៩៦៣ ។
កីឡាករ Hamilton បានប្រើប្រាស់ល្បឿនយ៉ាងលឿនក្នុងពេលចាប់ផ្តើមចេញដំណើរ និងបានទៅដល់ផ្លូវកែងមុនគេ ប៉ុន្តែ កីឡាករ Pastor Maldonado របស់ក្រុម Lotus ត្រូវបានគាបឲ្យស្ថិតជាប់ទៅនឹងរបាំងទៅលើទីលាន និងបានប៉ះទង្គិចក្នុងពេលប្រណាំងនេះ ខណៈដែលរថយន្តសុវត្ថិភាពបានលេចខ្លួនឡើងនៅលើទីលានក្នុងជុំទី ១ ។ Hamilton បានធ្វើការនាំមុខរហូតដល់ទៅ ២,៤ វិនាទីលើមិត្តរួមក្រុមរបស់គេ Rosberg នៅត្រឹមបញ្ចប់ការប្រណាំងលើជុំទី ១៕

Post a Comment