GuidePedia

0
Manchester United ​គឺជា​ក្រុម​បាល់ទាត់​​ដែល​ជោគជ័យ​ជាង​គេ​បំផុត​​មួយ​នៅ​ប្រទេស​អង់គ្លេស។ ​​ក្រុម​​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Manchester មួយ​នេះ ធ្លាប់​លើក​ពាន​​លីក​កំពូល​របស់​អង់គ្លេស​បាន​ ២០​សម័យ​កាល, លើក​ពាន​កំពូល​អឺរ៉ុប​បាន ៣​សម័យ​កាល និង​ពាន​រង្វាន់​ផ្សេងៗជា​ច្រើន​ទៀត ព្រោះ​តែ​មាន​កីឡាករ​ខ្លាំងៗ និង​ល្បីៗ​ជា​ច្រើន​ធ្លាប់​លេង​នៅ​ក្រុម​​ខ្លាំង​មួយ​នេះ។



Sport-khmer សូម​បង្ហាញ​ជូន​នូវ​កីឡាករ​ល្អ​​បំផុត​​ទាំង​១០​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ Man Utd ​ដូច​ខាង​ក្រោម៖

១. Ryan Giggs


Giggs គឺជា​កីឡាករ​បាល់​ទាត់​ដែល​ជោគជ័យ​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស ដោយ​អតីត​ខ្សែ​បម្រើ​បិសាច​ក្រហម​រូប​នេះ រក​គ្រាប់​បញ្ចូល​ទី​បាន​សរុប​ ១៦៨​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៩៦៣​ប្រកួត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បុរស​សញ្ជាតិ​វេល​រូប​នេះ ឈ្នះ​ពាន​រង្វាន់​ស្ទើរ​តែ​គ្រប់​ពាន​រង្វាន់​ទាំង​អស់។ Giggs ធ្លាប់​លើក​ពាន​លីក​​បាន ១៣​ដង និង​ពាន​អឺរ៉ុប​បាន​ ២​ដង។

២. Bobby Charlton


Charlton គឺជា​​កីឡាករ​ Top scorer ​របស់​ក្រុម​ Man Utd រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ដោយ​អតីត​ខ្សែ​បម្រើ​រូប​នេះ រក​គ្រាប់​បញ្ចូល​ទី​សរុប​បាន ២៤៩​គ្រាប់។ ជាង​នេះ​ទៅ​ទៀត​ បុរស​វ័យ​៧៧​ឆ្នាំ​រូប​នេះ គឺ​​ជា​អតីត​​កីឡាករ​អង់គ្លេស​​ម្នាក់​ ក្នុង​ចំណោម​២នាក់ ដែល​ធ្លាប់​ឈ្នះ​ពាន​​រង្វាន់ World Cup ​និង​ពាន​អឺរ៉ុប។

៣. Paul Scholes


Scholes ជា​ខ្សែ​បម្រើ​ដ៏​ល្អ​បំផុត​របស់​អង់គ្លេស​ក្នុង​ជំនាន់​របស់​គេ ខណៈ​ដែល​​អតីត​ខ្សែ​បម្រើ​បិសាច​ក្រហម​រូប​នេះ រក​គ្រាប់​បញ្ចូល​ទី​​សរុប​ឲ្យ​ Man Utd បាន​ ១៥៥​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៧១៨​​លើក។

៤. Denis Law


Law ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​ឲ្យ​ថា “The King” អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ រក​គ្រាប់​បាល់​បញ្ចូល​ទី​សរុប​ឲ្យ​បិសាច​ក្រហមបាន​ ២៣៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៤០៤​ប្រកួត។

៥. Duncan Edwards


Edwards ទោះ​បី​ជា​​ត្រូវ​បាត់​បង់​ជីវិត​ ក្នុង​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ នៅ​ទីក្រុង​ Munich ​ត្រឹម​វ័យ​តែ​ ២១​ឆ្នាំ​ក៏​ដោយ​ អតីត​កីឡាករ​ឆ្នើម​រូប​នេះ នៅ​តែ​​ជា​និមិត្ត​រូប​របស់​ក្លិប​ Old Trafford ​ជា​និច្ច។

៦. Roy Keane


Keane ​ចូល​លេង​សរុប​ឲ្យ​ Man Utd ​បាន​ ៤៨០​ប្រកួត ​អំឡុង​ពេល​១២​ឆ្នាំ​ នៅ​ Old Trafford និង​ធ្លាប់​ជា​ប្រធាន​ក្រុម​បិសាច​ក្រហម​ រយៈពេល​៨​ឆ្នាំ។

៧. George Best


​Best ​រក​គ្រាប់​ឲ្យ​ Man Utd សរុប​បាន​ ១៧៩​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៤៧០​ប្រកួត​ ហើយ​អតីត​ខ្សែ​បម្រើ​ស្លាប​រូប​នេះ ក៏​ទទួល​បាន​រហ័ស​នាម​ហៅ​ក្រៅ​ថា “El Beatle” ​ផង​ដែរ បន្ទាប់​ពី​លេង​បាន​យ៉ាង​ល្អ​ ក្នុង​ការ​ប្រកួត​ប៉ះ​ Benfica ​កាល​ឆ្នាំ​១៩៦៦ ត្រឹម​វ័យ​តែ​១៩​ឆ្នាំ។

៨. Eric Cantona


បុរស​សញ្ជាតិ​បារាំង​រូប​នេះ Man Utd ទិញ​មក​ពី​ក្រុម​គូ​ប្រជែង​ Leeds ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩២ ហើយ​​អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ទែន​ ព្រោះ​​រូប​គេ​​បាន​ជួយ​ឲ្យ​​បិសាច​ក្រហម​ លើក​ពាន​​​ក្នុង​លីក​នៅ​ឆ្នាំ​១៩៩៣​ និង​ក្លាយ​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​អ្នក​គាំទ្រ​មួយ​រូប​ បន្ទាប់​ពី​ចំណាយ​ពេល​៥​ឆ្នាំ​ នៅ​ Old Trafford។

៩. Wayne Rooney


​ប្រធាន​ក្រុម​បិសាច​ក្រហម​​ នា​ពេល​បច្ចុប្បន្ន​រូប​នេះ ស៊ុត​៣​គ្រាប់​ (hat-trick) នៅ​ថ្ងៃ​ចូល​លេង​លើក​ដំបូង​របស់​ក្រុម​ អំឡុង​ពេល​ប្រកួត​ប៉ះ Fenerbahce ​បន្ទាប់​ពី​ផ្ទេរ​ពី​ក្រុម Everton ​កាល​ពី​ឆ្នាំ​២០០៤។ ​Rooney ​ស៊ុត​បាន​ ២២៩​គ្រាប់​ហើយ​ បន្ទាប់​ពី​​ចូល​លេង​សរុប​ឲ្យ​ Man Utd បាន​ ៤៧២​ប្រកួត និង​កំពុង​តែ​ចង់​បំបែក​កំណត់ត្រា​របស់​លោក Charlton (២៤៩គ្រាប់) ផង​ដែរ។

១០. Cristiano Ronaldo


​ខ្សែ​បម្រើ​ស្លាប​ព័រទុយហ្គាល់​ បាន​ជួយ​ឲ្យ​បិសាច​ក្រហម លើក​ពាន​ Champions League ​កាល​ពី​ឆ្នាំ​២០០៨ មុន​ចាក​ចេញ​ទៅ​កាន់​ Real Madrid ​នៅ​ឆ្នាំ​២០០៩ ក្នុង​តម្លៃ​​កំណត់​ត្រា​ពិភពលោក ៨០​លាន​ផោន។


ចំណែក​ឯ​ Super Star ​របស់​ពិភពលោក David Beckham ពុំ​បាន​ជាប់​ក្នុង​បញ្ជី​កំពូល​ទាំង​១០​នេះ​ទេ ពោល​គឺ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ២៥​ឯ​ណោះ ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​របស់​ Man Utd៕

Post a Comment

 
Top