GuidePedia

0
ការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ លក្ខណៈមិនអាជីព Khmer Real Estate-Cup រដូវកាលទី៤ ឆ្នាំ២០១៥ បានចាប់ផ្ដើមដំណើរការហើយ នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ ដែលធ្វើឡើង នៅលើទីលានបាល់ទាត់ ចំនួន ២ផ្សេងគ្នា គឺទីលានដំរីស និងទីលាន My Team ។


ប៉ុន្ដែឆ្នាំនេះ មានភាពអស្ចារ្យជាងមុនបន្ដិច ដោយសាមានក្រុមបាល់ទាត់ចូលរួមកើនឡើងរហូតដល់ ២០ក្រុម ខណៈឆ្នាំមុនៗ មានត្រឹម ១៦ក្រុមប៉ុណ្ណោះ ដែល បាន ចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ ។

លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខ និងផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍ខាងលើ បានថ្លែងក្នុងពិធីបើក ការ ប្រកួត ពាន Khmer Real Estate-Cup រដូវកាលទី៤ កាលពីព្រឹកមិញថា លោកពិតជាមានមោទនៈភាពណាស់ ដែលពានរង្វាន់មិនអាជីពមួយនេះ ទទួលបានការ គាំ ទ្រ កាន់ច្រើនឡើងៗពីមហាជន និងអ្នកស្នេហាវិស័យកីឡា ជាក់ស្ដែងឆ្នាំនេះ គណៈកម្មការបានទទួលពាក្យក្រុមចូលរួមកើនដល់ ២០ក្រុម ពោលគឺលើសពីចំនួន គ្រោង ទុក ដែលលោករំពឹងថាមានត្រឹមតែ ១៦ក្រុមដូចឆ្នាំកន្លងមក ។

លោក គីម ហ៊ាង បានបន្ដថា «សម្រាប់ ២០ក្រុមដែលចូលរួម យើងបែងចែកជា ២ពូល ក្នុងនោះពូលA មាន ១០ក្រុមប្រកួតនៅលើទីលាន My Team និងពូលB មាន ១០ក្រុមដូចគ្នា ប្រកួតនៅលើទីលានដំរីស ដែលការប្រកួតជម្រុះតាមពូលនីមួយៗ នឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី០៧ ខែមីថុនា ដើម្បីរក ក្រុម ខ្លាំងក្នុងមួយពូល ៤ក្រុម ឡើងទៅប្រកួតវគ្គខ្វែងពូលនៃវគ្គ ៨ក្រុមចុងក្រោយ(ចាញ់ធ្លាក់) រហូតរកឃើញក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតដណ្ដើមតំណែង ជើង ឯកពាន Khmer Real Estate-Cup ឆ្នាំ២០១៥ នៅថ្ងៃទី២៨ ខែមិថុនាខាងមុខតែម្ដង» ។

ចំពោះ ១០ក្រុមក្នុងពូលA រួមមាន៖ក្រុម Christianair FC, ខណ្ឌពោធិសែនជ័យ, ព្រៃសិលា, Canteen FC, TYFI FC, Union FC, H.P.L FC, Basac FC, Amru FC និងក្រុមម្ចាស់ពាន Khmer United ។ រីពូលB មានក្រុម៖ Multimedia FC, RFL, Heng Asia, Anvaya Keila, V.trian, Nissay, YFC, White Tiger, Goodhill និងក្រុម Narita ។

អគ្គនាយក្រុមហ៊ុនអចលនទ្រព្យខាងលើ ក៏បានបញ្ជាក់ផងដែរថា ឆ្នាំនេះលោកបានអនុគ្រោះច្រើនក្នុងលក្ខខណ្ឌចូលរួម ដោយអនុញ្ញាតឲ្យកីឡាករក្របខណ្ឌក១ និងក២ ចូលរួមលេងដោយសេរី ជាពិសេសការផ្ដល់សិទ្ធិឲ្យតំណាងក្រុមចូលរួមនីមួយៗ មានសិទ្ធិជ្រើសរើសកីឡាករអាជីពចេញពីក្លឹបលីកកំពូលកម្ពុជា និងកីឡាករជនបរទេស ចូលរួមលេង ប៉ុន្ដែក្នុងមួយក្រុមអនុញ្ញាតឲ្យមានកីឡាករអាជីព ឬកីឡាករបរទេសត្រឹម ២នាក់ប៉ុណ្ណោះ ។

សម្រាប់ព្រឹត្តិការណ៍ដែលរៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡាជាតិ ក៏ដូចជាផ្ដល់ឱកាសឲ្យសមាជិក-បុគ្គលិកក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋ បាន ផ្សារ ភ្ជាប់ ទំនាក់ទំនងល្អ តាមរយៈការលេងបាល់ទាត់ពាន Khmer Real Estate-Cupនេះ។


លោក គីម ហ៊ាង បានបន្ថែមថា «ចំពោះប្រាក់រង្វាន់ជ័យលាភីឆ្នាំនេះ គឺមានច្រើនជាងឆ្នាំមុនៗ ដោយខ្ញុំបានកំណត់ផ្ដល់ប្រាក់រង្វាន់ពីចំណាត់ថ្នាក់លេខ១-លេខ៤ រួមទាំងប្រាក់រង្វាន់ សម្រាប់ក្រុមលេងល្អ(Fai-Play), កីឡាកររកគ្រាប់បាល់បានច្រើនជាងគេ និងជ្រើសរើសកីឡាករល្អៗតាមក្រុមនីមួយៗចំនួន ២២នាក់ ទៅប្រកួតមិត្តភាពនៅក្រុងបាវិត ខេត្តស្វាយរៀងទៀតផង» ៕

Post a Comment

 
Top