ក្រុមបាល់ទាត់កំពុងឡើងជើងអាយុ២២ឆ្នាំកម្ពុជាត្រូវប៉ះក្រុមខ្លាំងអាយុ២២ឆ្នាំកូរ៉េខាងជើងនៅវេលាម៉ោង៤រសៀលថ្ងៃនេះសម្រាប់ការប្រកួតលើកទីពីររបស់ក្រុមទាំងពីរនៃយុទ្ធនាការជម្រុះនៅពូល G ក្នុងពានរង្វាន់ទ្វីបអាស៊ី U-23 AFC Championship 2016 នៅលើវាលស្មៅកីឡដ្ឋាន Rajamangala Stadium។
ក្រុមយុវជនអាយុ២២ឆ្នាំកម្ពុជាទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីធ្វើយ៉ាងល្អសម្រាប់ប៉ុន្មានប្រកួតចុងក្រោយក្នុងនោះការប្រកួតមិត្តភាពអន្តរជាតិ និងចាញ់ផ្ទះម្ចាស់ផ្ទះថៃទាំងប្រផុតប្រផើយកាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅ។
សម្រាប់ការប្រកួតចាញ់ម្ចាស់ផ្ទះថៃកាលពីពីរថ្ងៃមុននេះត្រូវបានគេមើលឃើញថា ក្រុម U-22 កម្ពុជាធ្វើបានល្អដោយមិនបណ្តោយឲ្យក្រុមខ្លាំងថៃទម្លាយសំណាញ់ទីតាមចិត្តឡើយ ហើយរក្សារហូតដល់ ៩០+ទើបថៃអាចយកឈ្នះបាន។
ផ្នែកតាមទម្រង់លេងដ៏ល្អនេះនឹងជួយឲ្យកម្ពុជាកាន់តែមានទំនុកចិត្តសម្រាប់ការប្រកួតលើកទី២នេះ។ ទន្ទឹមជាមួយគ្នា អ្នកចាំទីវ័យក្មេងរបស់ជម្រើសជាតិកម្ពុជា អ៊ុំ សេរីរ័ត្ន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ និងជួយសង្គ្រោះបាល់បានច្រើនពីការស៊ុតរបស់ថៃ។ លើសពីនេះទៀតអ្នកចាំទីរូបនេះទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តពីអាជីវករនៅប៉ោយប៉ែតថែមទៀត និងស្របពេលដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាសន្យារផ្តល់ប្រាក់លើកទឹកចិត្តមួយម៉ឺនដុល្លារសម្រាប់ការឈ្នះមួយប្រកួត។
ចំពោះក្រុមអាយុ២២ឆ្នាំកូរ៉េខាងជើងវិញត្រូវបានគេមើលឃើញថា ជាក្រុមខ្លាំងជាងគេនៅពូល G និងរំពឹងឡើងទៅវគ្គបន្ទាប់ដោយងាយ។ សម្រាប់ការប្រកួតទីមួយក្រុមកូរ៉េខាងជើងបានបំបាក់ក្រុមហ្វីលីពីនដោយលទ្ធផល ៤-០។
សម្រាប់ ៣ ប្រកួតចុងក្រោយរបស់ U-22 កម្ពុជា៖
-ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៥ U-23 សិង្ហបុរី ១ – ៣ U-22 កម្ពុជា
-ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៥ U-22 សិង្ហបុរី ២ – ២ U-22 កម្ពុជា
-ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៥ U-22 ថៃ ២-១ U-22 កម្ពុជា
សម្រាប់ ៦ប្រកួតចុងក្រោយរបស់ U-22 កូរ៉េខាងជើង៖
-ថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៥ ហ្សកដានី ២ – ២ U-22 កូរ៉េខាងជើង
-ថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៥ ហ្សកដានី ៣ – ១ U-22 កូរ៉េខាងជើង
-ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៥ អារ៉ាប៊ីសាអ៊ូឌីត ២ – ១ U-22 កូរ៉េខាងជើង
-ថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៥ អារ៉ាប៊ីសាអ៊ូឌីត ០ – ១ U-22 កូរ៉េខាងជើង
-ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៥ U-22 ម៉ាឡេស៊ី ១ – ១ U-22 កូរ៉េខាងជើង
-ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៥ U-22 ហ្វីលីពីន ០-៤ U-22 កូរ៉េខាងជើង
មើលការផ្សាយផ្ទាល់តាម Livestream សូមចុច Tharath
កម្ពុជា (ក្រហម) ប្រកួតនឹងថៃ (ខៀវ) កាលពីថ្ងៃទី២៧

Post a Comment