ក្រុមម្ចាស់ជើងឯកពិភពលោក World Cup 2014 អាល្លឺម៉ង់ នឹងត្រូវធ្វើដំណើរទៅប៉ះក្រុម ហ្សកហ្ស៊ី សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ UEFA EURO 2016 ពូល D នាវេលាម៉ោង១១:០០នាទីយប់នេះ។ ចាំមើលក្រុមខ្លាំងមួយនេះ អាចរកបាន ៣ពិន្ទុបន្ថែម ឬយ៉ាងណា?
ប្រវត្តិជួបគ្នា៖
ក្រុមទាំង២នេះ ធ្លាប់ជួបគ្នា៣ដងមកហើយ ខណៈដែលក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ ឈ្នះទាំង៣ដង។ កាលពីប្រកួតវគ្គជម្រុះ EURO 96 អាល្លឺម៉ង់ បានយកឈ្នះទាំង២ជើងដោយលទ្ធផល ៦-១ និងកាលពីឆ្នាំ២០០៦ ប៉ះគ្នាលក្ខណៈមិត្តភាព អាល្លឺម៉ង់ឈ្នះ ២-០ ទៀត។
ការពិតមួយចំនួន៖
ហ្សកហ្ស៊ី ហាក់ដូចជាយ៉ាប់យ៉ឺនបន្តិចក្នុងការប្រកួតពូល D នេះកន្លងមក ដោយ៤ប្រកួត ឈ្នះតែ១ដងគត់ និងចាញ់៣ដង។ ហ្សកហ្ស៊ី អត់ដែលឈ្នះទេ ក្នុងការប្រកួត ៥លើកចុងក្រោយ នៅក្នុងផ្ទះខ្លួនឯង។ រីឯអាល្លឺម៉ង់វិញ ក្រោយចាញ់ក្រុមកំពូលតារាងប៉ូឡូញ ២-០ កាលពីតុលា ក្រុមមួយនេះមាន៧ពិន្ទុ ដោយឈរនៅលេខ២ក្នុងពូល D។
ជើងកីឡាករ៖
ជម្រើស១១នាក់ដំបូងរបស់ក្រុមម្ចាស់ផ្ទះ ហ្សកហ្ស៊ី អាចជា៖ Loria, Amisulashvili, Navalovski, Kashia, Kverkvelia, Kobakhidze, Kankava, Okriashvili, Makharadze, Mchedlidze និង Chanturia។
ចំណែកឯក្រុមភ្ញៀវ អាល្លឺម៉ង់ ក្រោយឲ្យកីឡាករសំខាន់ៗជាច្រើនសម្រាក ក្នុងការប្រកួតមិត្តភាពស្មើ ២-២ ទល់នឹងអូស្ត្រាលីរួចមក ជម្រើស១១ដំបូងនៅយប់នេះ អាចនឹងដាក់ជើងខ្លាំងៗដូចជា៖ Neuer, Boateng, Hummels, Howedes, Hector, Khedira, Kroos, Schweinsteiger, Muller, Gotze និង Reus
ព្យាករសម្រាប់គូនេះគឺ៖ ហ្សកហ្ស៊ី ០-៤ អាល្លឺម៉ង់។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
តារាងចំណាត់ថ្នាក់ពូល D៖
គូប្រកួតទាំងអស់យប់នេះគឺ៖

Post a Comment