ការប្រកួតអុកចត្រង្គអង្គរសង្ក្រាន្ត ជាលើកទី ២ ដើម្បីជ្រើសរើសស្តេចអុកប្រចាំឆ្នាំ ២០១៥ នឹងធ្វើការប្រកួតជម្រុះជាបឋម នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ចាប់ពីរសៀលថ្ងៃព្រហស្បតិ៍នេះទៅ ដើម្បីស្វែងរកជើងខ្លាំងចំនួន ៨ នាក់ ទៅប្រកួតដំណាក់កាលផ្តាច់ព្រ័ត្រ នៅសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
នៅក្នុងពិធីផ្គូផ្គងចាប់គូប្រកួត នៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃពុធ ម្សិលមិញនោះ គឺការប្រកួតអុកចត្រង្គ ឆ្នាំ ២០១៥ នេះ មានសមាសភាពមកពី ១៥ ខេត្ត និងរាជធានី សរុបមានចំនួន ៩១ នាក់ ដោយមានអាយុពី ១៩ ឆ្នាំ ដល់ ៧០ ឆ្នាំ បុរសទាំងអស់ហើយបេក្ខភាពអ្នកលេងថ្មីចំនួន ៣២ នាក់។ នេះបើតាមការប្រាប់ឲ្យដឹងរបស់លោក ឯម ហៀង មន្ត្រីបច្ចេកទេសរៀបចំការប្រកួតនេះ។
លោក ឯម ហៀង បានបញ្ជាក់ថា រូបមន្តប្រកួត គឺវគ្គជម្រុះនៅភ្នំពេញមានចំនួន ៨៣ ប្រកួត និងលេងវគ្គផ្តាច់ព្រ័ត្រនៅខេត្តសៀមរាប មាន ៨ ប្រកួត ដោយវគ្គនោះចាប់ផ្តើមប្រកួតនៅល្ងាចថ្ងៃ ១៤ រួចបន្តប្រកួតពេញមួយថ្ងៃនៅថ្ងៃទី ១៥ និងបញ្ចប់នៅព្រឹកថ្ងៃទី ១៦ ខែមេសា។
ជុំវិញការប្រកួតនៅឆ្នាំនេះ ស្តេចអុកប្រចាំឆ្នាំ ២០១៤ ឈាវ បូរ៉ា បាននិយាយថា៖«កាលពីឆ្នាំមុន ខ្ញុំលេងផ្ដាច់ព្រ័ត្រឈ្នះ គ្រួច ចន្ថារិទ្ធ ហៅត្រេន ប៉ុន្តែឆ្នាំ ២០១៥ នេះ ខ្ញុំមិនទាន់ហ៊ានធានាថា យ៉ាងណានោះទេ ព្រោះរឿងទស្សន៍ទាយទៅលើការប្រកួតប្រជែងមិនត្រូវនោះឡើយ ដោយសារការប្រកួតយើងអាចភ្លាត់ស្នៀត ហើយត្រូវចាញ់ក៏ថាបាន»។
ក្នុងការប្រកួតជម្រុះលើកទី ១ នេះ ឈាវ បូរ៉ា បានចាប់ឆ្នោតប៉ះកីឡាករ ប្រេស ពិសាខ។ បូរ៉ា បានបន្តថា៖ «ខ្ញុំមិនដែលស្គាល់គូប្រកួតម្នាក់នេះទេ ហើយក៏មិនដឹងពីសមត្ថភាពគេយ៉ាងណានោះដែរ ហេតុនេះយើងមិនអាចមើលស្រាលទៅលើដៃគូប្រកួតបាននោះឡើយ»។ ចំណែក ប្រេស ពិសាខ និយាយថា៖«ខ្ញុំហាក់ដូចជាមានភាពរន្ធត់ខ្លាំងណាស់ ខណៈដៃគូដំបូងរបស់ខ្ញុំ ជាជើងឯកឆ្នាំចាស់នោះ ប៉ុន្តែខ្ញុំត្រូវតែហ៊ានប្រកួត»។
ដោយឡែក លោក គ្រួច ចន្ថារិទ្ធ ជើងឯករងឆ្នាំ ២០១៤ បានប្រាប់តាមទូរស័ព្ទពីការមិនចូលរួមប្រកួតនៅឆ្នាំនេះថា៖ «ការដែលខ្ញុំមិនចូលរួមប្រកួតនៅឆ្នាំនេះ ដោយសារខ្ញុំមិនសប្បាយចិត្តចំពោះការរិះគន់របស់អ្នកទស្សនាមួយចំនួន ដោយមិនសមរម្យ។ ពួកគេបានចោទខ្ញុំថា ការចាញ់ក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០១៤ នោះ គឺលក់ខ្លួន ប៉ុន្តែវាជារឿងខុសស្រឡះ ដែលនាំឲ្យខ្ញុំមិនសប្បាយចិត្តទាល់តែសោះ»។
ចំណែកកីឡាករ សុខ ភារ៉ា ដែលធ្លាប់ទទួលបានលេខ ២ កាលឆ្នាំ ២០១០ ហើយបានធ្លាក់ក្នុងវគ្គជម្រុះ កាលពីឆ្នាំ ២០១៤ នោះ បាននិយាយដែរថា សម្រាប់អ្នកថ្មីដែលទើបតែចូលរួមប្រកួតឆ្នាំនេះយើងមិនអាច មើលរំលងគេបានទេ ឯអ្នកចាស់ក៏យើងកាន់តែមិនអាចមើលស្រាលគេបានទៀត ព្រោះនេះជាការប្រកួតដែលយើងត្រូវប្រើបញ្ញា។ រីឯលោក ប៊ុន ង៉ូវ ដែលមានវ័យ ៧០ ឆ្នាំចាស់ជាងគេនោះ បានថ្លែងថា លោកតែងតែចូលរួមការប្រកួតនេះជានិច្ច ប៉ុន្តែមិនដែលដណ្ដើមបានចំណាត់ថ្នាក់ឡើយ តែជាចំណង់ចំណូលចិត្ត។
ម្ចាស់ជើងឯកឆ្នាំ ២០១០ លោក ឆយ វីរ៉ា ដែលបានធ្លាក់ក្នុងវគ្គជម្រុះកាលឆ្នាំ ២០១៤ នោះ គូប្រកួតដំបូងរបស់លោក គឺ ខេង ឬទ្ធី ហើយ វីរ៉ា បានលើកឡើងថា យើងមិនអាចវាយតម្លៃទុកមុនចំពោះសមត្ថភាពគូប្រកួតនោះទេ គឺយើងត្រូវតែមានការប្រយ័ត្នប្រយែងក្នុងពេលប្រកួត។
ចំណែក លោក ទេព្យ ម៉ឹង ជនពិការជើងទាំងសងខាង ដែលជាអតីតទាហានក្នុងកងពល ១៧៩ ហើយបច្ចុប្បន្ននៅខេត្តត្បូងឃ្មុំ បានមកដាក់ពាក្យប្រកួត និងចាប់គូក្នុងការប្រកួតនេះផងដែរ។លោក បាននិយាយថា៖ «ខ្ញុំចង់ចូលរួមប្រកួតដើម្បីវាស់ស្ទង់សមត្ថភាពរបស់ខ្ញុំ ហើយម៉្យាងវិញទៀត ខ្ញុំចង់បង្ហាញពីសេចក្តីក្លាហានរបស់អ្នកពិការដូចខ្ញុំ ដោយមានសិទ្ធិចូលរួមដូចគេ ដោយមិនត្រូវបានគេរើសអើង»។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានសាទរចំពោះវត្តមានរបស់ជនពិការ ដែលបានមកចូលរួមនៅក្នុងការប្រកួតអុកចត្រង្គ នៅឆ្នាំ ២០១៥ នេះ ដោយលោក បានថ្លែងថា៖ «ខ្ញុំសូមសរសើរចំពោះវត្តមានរបស់លោក ទេព្យ ម៉ឹង ជនពិការជើងទាំងសង្ខាង ជាអតីតទាហានក្នុងកងពល ១៧៩ ដែលចំណាយពេលមកចូលរួមការប្រកួតនេះ»៕

Post a Comment