GuidePedia

0
អ្នក​ប្រដាល់ David Haye បាន​និយាយ​យ៉ាង​​ទទូច​ថា ការ​ទន្ទឹង​រង់ចាំ​ការ​វិលត្រឡប់​មកកាន់​សង្វៀន​វិញ ជិត​ក្លាយ​ជា​ការ​ពិត​ហើយៗ​លោក​ក៏បាន​ធ្វើការ​ប្តេជ្ញាចិត្ត​រួច​ផង​ដែរ​ថា​នឹង​ដណ្តើម​ឲ្យ​បានការ​ប្រកួត​ជាមួយ​អសុរកាយ​ប្រចាំ​នៅ​ទម្ងន់​យក្ស​ពិភពលោក និង​ជា​ម្ចាស់​ខ្សែក្រវាត់ WBC គឺ​កីឡាករ Deontay Wilder​។​


អតីត​ជើង​ទម្ងន់​ធ្ងន់​ពិភពលោក​២​សម័យកាល​ម្នាក់នេះ ដែល​បច្ចុប្បន្ន​មាន​វ័យ​៣៤​ឆ្នាំ​ទៅហើយនោះ មិន​ធ្លាប់​ដែល​ឡើង​សង្វៀន​ម្តងណា​ឡើយ ចាប់តាំងពី​បាន​ផ្តួល​កីឡាករ Dereck Chisora ឲ្យ​សន្លប់​នៅ ក្នុង​ទឹក​ទី​៥​កាលពី​ខែកក្កដា​ឆ្នាំ​២០១២​កន្លងទៅ​នៅក្នុង​ទឹកដី Upton Park របស់​ក្លិប​បាល់ទាត់ West Ham។

ចាប់តាំងពី​ពេលនោះ​មក កីឡាករ Haye ប្រុង​ជួប​ជាមួយ​មិត្ត​រួម​ជាតិ Tyson Fury ដែល​ត្រូវ​កំណត់​ធ្វើឡើង​នៅក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​ដោយសារ​កីឡាករ​ម្នាក់នេះ មាន​របួស​ស្មា ក៏​ការប្រកួត​របស់​ពួកគេ ត្រូវបាន​លុបចោល​វិញ។

ប៉ុន្តែ​នៅ​ពេលនេះ កីឡាករ Haye​បាន​បញ្ជាក់​រួចហើយ​ពី​គោលជំហរ​​​រឹង​ដូច​ចាហួយ​របស់​គាត់​ថា លោក​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ចក្ខុវិស័យ​នៃ​ការ​ផ្តួល​កីឡាករ​អាមេរិក Wilder ហើយ​លោក​គិតថា ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​មួយ​នេះ អាច​នឹង​កើតឡើង​នៅក្នុង​រយៈពេល​១៨​ខែ​ទៀត​នេះ​៕

Post a Comment

 
Top