តារាបាល់ទាត់Cristiano Ronaldo បានវិលត្រឡប់មកបំពេញតួនាទីរបស់គាត់នៅក្រុមជម្រើសជាតិព័រទុយហ្គាល់វិញហើយ មុនការប្រកួតជម្រុះ Euro 2016 ដ៏សំខាន់របស់ពួកគេជាមួយក្រុមជម្រើសជាតិស៊ែប នៅថ្ងៃអាទិត្យខាងមុខនេះ។
Ronaldo បានបង្ហាញស្តាយលេងដ៏ប៉ុនប្រសព្វរបស់លោកអំឡុងពេលហ្វឹកហាត់ បន្ទាប់ពីបរាជ័យនៅការប្រកួត El Clasico របស់ក្រុម Real Madridជាមួយក្រុម Barcelonaកាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។ លទ្ធផលនៃការប្រកួតនេះដែរ បានធ្វើឲ្យគូប្រជែងក្នុងស្រុកមួយនេះ ធ្វើការនាំមុខ៤ពិន្ទុដាច់ឈរនៅលើកំពូលតារាងបាល់ទាត់ La Liga។
ទោះបីជាយ៉ាងណាក៏ដោយ តារាស៊ូពើស្តារម្នាក់នេះ ទំនងជាទុកការឈឺចាប់មួយនេះ នៅម្តុំ ហើយងាកមកផ្តោតសំខាន់លើការបំពេញតួនាទីរបស់គាត់នៅក្នុងក្រុមជម្រើសជាតិ អំឡុងការហ្វឹកហាត់ក្រុមរបស់គាត់ នៅក្នុងទីក្រុង Lisbon ជាមួយមិត្តរួមក្រុមជាច្រើននាក់ ដូចជាកីឡាករ Pepe, Ricardo Quaresma និងកីឡាករ Vieirinha ជាដើម។
សូមបញ្ជាក់ថា ក្រុមរបស់លោក Fernando Santos ចាប់ផ្តើមរដូវកាលរបស់ខ្លួននៅក្នុងពូល I មិនសូវល្អប៉ុន្មាននោះទេ ពោលគឺពួកគេបានចាញ់រួចទៅហើយជាមួយក្រុមជម្រើសជាតិអាល់បានី ០-១នៅក្នុងទឹកដីខ្លួនឯង កាលពីខែកញ្ញាឆ្នាំ២០១៤កន្លង ពោលគឺមុនពេលស្តារកេរ្តិ៍ឈ្មោះបានខ្លះវិញ ជាមួយនឹងជ័យជំនះលើក្រុមជម្រើសជាតិដាណឺម៉ាក នៅរយៈពេល១ខែក្រោយមក៕

Post a Comment