GuidePedia

0
កីឡាករ Gareth Bale ​បាន​ចេញ​មក​បញ្ជាក់​ជា​ថ្មី​ថា​រូប​គេ​មិន​ចេញ​ពី​ Real Madrid ​នោះ​ទេ​​នា​រដូវ​​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ ទោះ​ជា​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លិប​ធំ​ៗ​ដូចជា Manchester United , Chelsea ​និង​ Manchester City ​ក៏​ដោយ។


Bale ​នា​ពេល​ថ្មី​ៗ​នេះ ត្រូវ​បាន​ក្លិប​ធំ​ៗ​ដូចជា Manchester United, Chelsea ​និង​ Manchester City ​ពេញ​ចិត្ត​ជា​ខ្លាំង​រហូត​​ហ៊ាន​ផ្ដល់​តម្លៃ​ខ្លួន​ដល់​ទៅ​៧៥​លាន​ផោន ប៉ុន្តែ​នៅ​តែ​មិន​អាច​អន្ទងចិត្ត​​ខ្សែ​បម្រើ​ស្លាប​ជម្រើស​ជាតិ​វែល​រូប​នេះ​បាន​ដដែល។

ទន្ទឹម​នឹង​មិន​ចេញ​ពី Real Madrid ​នេះ​ដែរ កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​បង្ក​កំហុស​ច្រើន​មែន​នៅ​ស្ដេច​ស​ប៉ុន្មាន​ប្រកួត​មក​នេះ ហើយ​ក៏​សន្យា​ចំពោះ​អ្នក​គាំទ្រ​វិញ​ផង​ដែរ​ថា​នឹង​ព្យាយាម​ហ្វឹកហាត់​ឡើង​វិញ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយ​ជា​កីឡាករ​ល្អ​ដូច​កាល​ពី​មុន។


Bale ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អស់​សង្ឃឹម​មែន​ទែន ថែម​ទាំង​មាន​មតិ​មួយ​ចំនួន​ចេញ​មក​បោះឆ្នោត​មិន​ឱ្យ​អតីត​កីឡាករ Spurs ​រូប​នេះ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ថែម​ទៀត​ផង។ ត្បិត​តែ​មាន​រឿង​រ៉ាវ​ជា​ច្រើន​កើត​ឡើង​ចំពោះ​រូប​គេ​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​កីឡាករ​កំពូល​ល្បឿន​រូប​នេះ​នៅ​តែ​មាន​ចិត្ត​ស្រលាញ់ Real Madrid ​ដដែល ហើយ​ក៏​មិន​ទាន់​ចង់​ចេញ​ទៅ​ណា​ដែរ៕

Post a Comment

 
Top