ខ្សែបម្រើ Frank Lampard របស់ក្លិប New York City បានគូសគ្រីសរួចហើយថ្ងៃដែលគាត់ត្រូវជួបជាមួយក្រុម LA Galaxy របស់កីឡាករ Steven Gerrardនៅការប្រកួត MLS។
ច្បាស់ណាស់ថា កីឡាករ Lampard ប្រាកដជាបានជួបជាមួយកីឡាករ Gerrard នៅក្នុងទឹកដី StubHub Center នាថ្ងៃទី២៣ ខែសីហាខាងមុខនេះ ហើយអតីតកីឡាកររបស់ក្លិបតោខៀវ Chelseaរូបនេះ បាននិយាយថា ការជួបគ្នាលើកនេះ គឺជាអ្វីដែលគាត់ទន្ទឹងរង់ចាំខ្លាំងបំផុត។
អតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេសម្នាក់នេះ បាននិយាយថា លោកពេញចិត្តណាស់នឹងការជួបជាមួយកីឡាករ Stevenជាថ្មីម្តងទៀត ហើយលោកគិតថា វាគឺជាផ្ទេរដ៏ល្អមួយសម្រាប់សម្រាប់រូបគាត់។ តើគាត់មានអ្វីសេសសល់ទៀតអត់សម្រាប់ក្រុម Liverpool? អត់ទេ! គាត់មាននូវអាជីពដ៏អស្ចារ្យបំផុតមួយ។
លោកបានបន្តទៀតថា លោកមានការគោរពដ៏ខ្ពង់ខ្ពស់មួយចំពោះកីឡាករ Stevenហើយ សង្ឃឹមថានឹងអាចជួបគាត់នៅថ្ងៃនោះ។ សូមបញ្ជាក់ថា កីឡាករ Lampard បានសម្រេចចិត្តចាកចេញពីក្លិប Chelseaដោយមិនទាន់អស់ចិត្តកាលពីដំណាច់រដូវកាលមុន មុនពេលផ្ទេរមកកាន់ក្លិប Man Cityជាកីឡាករខ្ចីជើង៕

Post a Comment