GuidePedia

0
របុរស​បាល់ទាត់​របស់​ក្លិប​អធិរាជ​ស Real Madrid​លោក Zinedine Zidane​បាន​ធ្វើ​ដំណើរ​ទៅកាន់​ក្លិប ​Bayern Munich​ដើម្បី​ទទួល​បាន​មេរៀន​បង្វឹក​ខ្លះៗ​ពី​លោកគ្រូ​បង្វឹក ​លោក Pep Guardiola។


អតីត​តារាបាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​បារាំង បច្ចុប្បន្ន​គឺជា​គ្រូបង្វឹក​ក្រុមទី​២​របស់​ក្លិប Real Madrid ហើយ​ច្បាស់​ណាស់​ថា គាត់​គឺជា​អ្នក​បន្តវេន​ដ៏​មាន​សក្ដានុពល​ខ្លាំង​បំផុត​មួយ​ពី លោក Carlo Ancelotti​ប្រសិនបើ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ម្នាក់​នេះ ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​ការងារ​ពិតមែន​នោះ។

ដោយ​អមដំណើរ​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​បារាំង លោក Claude Makelele​និង លោក Willy Sagnol លោក Zidane​បាន​ចូលរួម​ជាមួយ​គណៈប្រតិភូ ចូលរួម​នៅ​ក្នុង​ទីលាន​ហ្វឹកហាត់​របស់​ក្លិប​ Bayern Munich​ដែល​ស្ថិតនៅ​តំបន់ Sabener Strasse​ដើម្បី​ទស្សនាការ​ការ​ហ្វឹកហាត់​របស់​ពួកគេ ដែល​ដឹកនាំ​ដោយ​លោក Guardiola កាលពី​ថ្ងៃ​ពុធ​។​

ដោយឡែក លោក Karl-Heinz Rummenigge​ដែល​ជា​ប្រធាន​ក្លិប Bayern Munich​បាន​ស្វាគមន៍​គណៈប្រតិភូ​ខាងលើ នៅ​កីឡាដ្ឋាន​ហ្វឹកហាត់ មុន​ដំណើរ​ស្នាក់នៅ​រយៈពេល​៣​ថ្ងៃ​របស់​ពួកគេ​។​


សូមបញ្ជាក់ថា លោក Zidane, Makelele​និង​លោក Sagnol​ដែល​បច្ចុប្បន្ន​គឺជា​គ្រូ​បង្វឹក​របស់​ក្រុម Bordeaux​នោះ​ កំពុង​ប៉ុនប៉ង​ចង់បាន​លិខិតបញ្ជាក់​ពី​សមាគម​បាល់ទាត់​ UEFA ដើម្បី​អាច​ចាប់ផ្តើម​អាជីព​បង្វឹក​ដ៏​ពេញលេញ​សម្រាប់​ខ្លួន​ពួកគេ​៕

Post a Comment

 
Top