គ្រូបង្វឹកជម្រើសជាតិប្រេស៊ីល លោក ខាឡូស ឌុនហ្គា នឹងធ្វើដំណើរទៅកាន់ទីតាំងនៃការខកចិត្តធំបំផុតមួយរបស់លោកជាថ្មីម្តងទៀតនៅពេលលោកដឹកនាំក្រុមរបស់លោកទៅកាន់ទឹកដី Stade de France ក្នុងក្រុងប៉ារីសនារាត្រីថ្ងៃព្រហស្បតិ៍នេះ។
លោកធ្លាប់ជាប្រធានក្រុម ជម្រើសជាតិប្រេស៊ីល នៅក្នុងឆ្នាំ ១៩៩៨ ដែលក្រុមរបស់លោកត្រូវក្រុមបារាំងដែលដឹកនាំដោយ Zinedine Zidane-ផ្តួលនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ World Cup។ ខណៈជាក្រុមឈ្នះ World Cup ពីឆ្នាំ ១៩៩៤ ពេលនេះ លោកជាគ្រូបង្វឹកដែលត្រូវរៀបចំក្រុមឡើងវិញ បន្ទាប់ពីអាម៉ាស់ មុខលើទឹកដីខ្លួននៅឯ World Cup ឆ្នាំមុន លោកនឹងមានបំណងកម្ចាត់បិសាចបី។
ទីមួយ នឹងក្លាយជាការទង្គឹះចិត្តផ្ទាល់ខ្លួនរបស់លោកពីការប្រកួតផ្តាច់ព្រ័ត្រមួយដែលក្នុងនោះ ការស៊ុតបាល់ចូលទីរបស់ Zidane បានជួយឲ្យក្រុមម្ចាស់ផ្ទះឈ្នះ ៣-០ និងជាជ័យជម្នះ World Cup ដំបូងរបស់ពួកគេ។ បន្ទាប់មក នូវមានការចាញ់ ៧-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងកណ្តាប់ដៃក្រុមជើងឯកអាល្លឺម៉ង់ នោះនៅមិននិយាយពីការចាញ់ ក្រុមហូឡង់ ៣-០ ក្នុងការប្រកួតដណ្តើមយកលេខបីផង។
លោក Luis Felipe Scolari ដែលបានដឹកនាំប្រេស៊ីលដើម្បីឈ្នះ World Cup 2002 ត្រូវបានបណ្តេញចេញបន្ទាប់ពី ការប្រកួតនោះ ដោយលោក ឌុន ហ្គា ត្រូវបានលើកឲ្យកាន់តំណែង នោះវិញ ដែលលោកធ្លាប់កាន់កាប់ចន្លោះឆ្នាំ 2006-2010។
បិសាចមួយទៀតដែលលោកត្រូវបណ្តេញដែរ គឺថ្វីបើបានឈ្នះជើងឯក Copa America 2007 លោកក៏ត្រូវបានបណ្តេញ បន្ទាប់ពីជ្រុះត្រឹមវគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់ហូឡង់នៅឯ World Cup នៅអាហ្វ្រិកខាងត្បូង។
ខណៈគ្រប់យ៉ាងអាចនៅក្នុងចិត្តរបស់ឌុនហ្គា ភារៈសំខាន់ មួយរបស់លោក នឹងព្យាយាម យកភាពឆ្នើមឲ្យអស់ពី Neymar ដែលគេមើលឃើញថាជា កីឡាករមានទេពកោសល្យលំដាប់ពិភពលោកតែមួយរបស់ប្រេស៊ីល។
គេអាចជាតារាស៊ុតកំពូល ទីបីនៅ La Liga របស់អេស្ប៉ាញ បន្ទាប់ពីតារាពុំអាចប្រៀបផ្ទឹមបានពីរនាក់ គឺមិត្តរួមក្រុម Barcelona កីឡាករ Messi និងតារា Real Madrid គឺ Cristiano Ronaldo ប៉ុន្តែ Neymar មានបញ្ហារកបាល់ចូលទីពីរខែហើយ៕

Post a Comment