GuidePedia

0
ក្រុមបាល់ទាត់​ដែល​នឹង​ជា​ម្ចាស់ផ្ទះ Euro 2016 បារាំង​កំពុង​ហ្វឹកហាត់​ត្រៀម​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ ទទួល​ស្វាគមន៍​ក្រុម​ម្ចាស់ផ្ទះ World Cup 2014 កន្លងទៅ​ប្រេ​ស៊ី​ល​នៅលើ​ទឹកដី Stade de France យប់​ថ្ងៃ​ព្រហស្បតិ៍នេះ​។


ការប្រកួត​ដែល​រៀបចំ​នៅ​កីឡដ្ឋាន Stade de France នេះ នឹង​រំលឹក​អនុស្សាវរីយ៍​ក្រុម​ទាំងពីរ​កាលពី World Cup 1998 ដែល​បា​រាំងជា​ម្ចាស់ផ្ទះ​យកឈ្នះ​ប្រេ​ស៊ី​ល 3-0 នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​របស់​បារាំង​។ ​​ចាប់តាំងពី​ពេលនោះ​មកក្រុម​ទាំងពីរ​ជួបគ្នា​បាន​ប្រាំ​លើក​ទៀត បួន​ក្នុងចំណោម​ប្រាំ​នោះឈ្នះ​ដោយ​ក្រុម​នៅតំបន់​អឺរ៉ុប​បារាំង​។

តែ​ចុងក្រោយ​បំផុត​កាលពី​ឆ្នាំ 2013 គ្រាប់​បញ្ចូល​ទី​របស់ Oscar, Hernanes និង Lucas Moura ធ្វើអោយ​ប្រេ​ស៊ី​ល​ឈ្នះ 3-0 លើ​ក្រុម​របស់លោក Didier Deschamps​។

ការជ្រើសរើស​កីឡាករ​សំរាប់​ការប្រកួត​មិត្តភាព​នេះ ក្រុម​របស់លោក Didier Deschamps នឹង​អវត្តមាន​ខ្សែ បំរើ Juventus, Paul Pogba ដែល​នឹងត្រូវ​សំរាក​ពីរ ទៅ​បី​សប្តាហ៍​ដោយសារ​បួ​សស​សៃ​ពួ​ជើង ខណៈដែល​អ្នកចាំទី Spurs, Hugo Lloris ក៏​ដូច្នោះ​ដែរ​ដោយមាន​របួស​ជង្គង់​។


ទោះជា​យ៉ាងណាក៏ដោយកីឡាករ​សំខាន់ៗ​នឹង​អាចជួយ​ក្រុម​បាន ដូចជា Patrice Evra, Antoine Griezmann និង Karim Benzema ជាដើម​៕

Post a Comment

 
Top