GuidePedia

0
កីឡាករ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ចំណាប់​អារម្មណ៍​របស់​ប្រជាជន​អង់គ្លេស Harry Kean បាន​នឹង​កំពុង​បន្ត​ធ្វើការ ហ្វឹកហាត់​នឹង​ក្រុម​ជម្រើស​ជាតិ​ដើម្បី​ត្រៀម​ការប្រកួត​ជំ​រុះ​Euro 2016 នឹង​លី​ទុយ​អា​នី​ថ្ងៃ​សុក្រ​ស្អែក​នេះ។


កីឡាករ​ដែល​តែងតែ​ជា​ជម្រើស​ដំបូង​ក្នុង​ការងារ​ចាំទី Joe Hart បាន​និយាយ​ក្រោយ​ធ្វើការ​ហ្វឹកហាត់​ថា​សម្រាប់​រូបគេ​គិតថា Harry Kean គឺ​ធ្វើ​បានល្អ​ណាស់​កន្លងមក​ឲ្យ​ក្លឹប​អាជីប ពោលគឺ​កីឡាករ​វ័យ ២១ ឆ្នាំ​រូបនេះ​តែងតែ​រក​គ្រាប់​បាន​ជាប់​ជានិច្ច ដូច្នេះ ការកោះហៅ​ឲ្យ​ចូល​ក្រុម​អង់គ្លេស​ឈុត​ធំ​គឺ​មិន​ខុស​នោះឡើយ។

រីឯ​កីឡាករ​ខ្សែការពារ​មកពី​ក្រុម Everton, Phil Jagielka បាន​និយាយថា​ទោះជា​កីឡាករ​ខ្សែប្រយុទ្ធ​រូបនេះ​មាន​វ័យក្មេង​បន្តិច​មែន ប៉ុន្តែ​គេ​បាន​យល់​ពី​របៀប​លេង​បាន​យ៉ាង​ល្អ ពោលគឺ​ការ​ស៊ុត ការ​តែ​ត​គឺ​សុទ្ធតែ​ធ្វើបាន​ល្អ។

គួររំលឹកថា Harry Kean ត្រូវបាន​កោះហៅ​ឲ្យ​ចូល​ឈុត​ធំ​អង់គ្លេស​ជាបន្ទាន់ ក្រោយពី​ខ្សែប្រយុទ្ធ Liverpool, Daniel Sturridge នឹង Adam Lallana របស់​ហង្ស​ក្រហម​ទាំងពីរ មាន​របួស ដូច្នេះ Kean នឹង​អាចបំពេញ​តួនាទី​ឲ្យ​ក្រុម​ជម្រើសជាតិ​លើកដំបូង​នៅ Wembley ពេល​ស្វា​គម​ន៏​លី​ទុយ​អា​នី នឹង​ការប្រកួត​មិត្តភាព​ជាមួយ​អ៊ីតាលី​ជើងឯក World Cup 2006 នៅ​ទីក្រុង Turin 4 ថ្ងៃ​បន្ទាប់។


គួរ​បញ្ជាក់ថា Harry Kean គឺ​គេ​អាចធ្វើ​បាន Hat-Trick លើកដំបូង​ឲ្យ Spurs ពេល​ឈ្នះ​ក្រុម Leicester 4-3 កាល​ថ្ងៃ​សៅ​វិ៍​ចុង​ស​ប្តា​ហ៏៕

Post a Comment

 
Top