GuidePedia

0
កីឡាករ​ដែល​កំពុងរ​ង​ការរិះគន់​ខ្លាំង​នៅ Real Madrid, Gareth Bale បានធ្វើការ​ហ្វឹកហាត់​ជាមួយ​ក្រុមជំរើស ជាតិ​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ ផ្តោតអារម្មណ៍​លើ​ការប្រកួត​អោយ​ជាតិ​ជាសំខាន់​នៅ​ចំពោះ​មុខ​។


អតិ​ត​កីឡាករ​របស់​ក្រុម Tottenham Hotspurs រូបនេះ​បាន​ស្ថិតនៅ​ទឹកដី​កំណើត​ដើម្បី​ជួប​ក្រុម​វែ​ល​ក្នុងការ​ប្រកួត​ជំ​រុះ Euro 2016 ជួប​ជាមួយ ប៊ែ​ល​ហ្ស៊ិ​ក និងអ៊ីស្រាអែល​។ រំលឹកថា Bale បាន​រង​ការរិះគន់​ដ៏​សម្បើម​បន្ទាប់ពី Real Madrid ចាញ់ Barcelona 2-1 នៅ​ជំនួប El Clasico ពោលគឺ​តាម​ស្ថិតិ​អោយដឹងថា កីឡាករ​សញ្ជាតិ​វែ​លប៉ះបាល់​បានតែ​១៤​ដង​ប៉ុណ្ណោះ​ក្នុង​វគ្គ​ទី​២​។

មួយវិញទៀត រូបគេ​ក៏​ជា​កីឡាករ​ដែល​បោះ​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​អន់​ជាងគេ​ដែរ ក្នុងការ​ប្រកួត El Clasico នោះ ដោយ​ការបោះ​បាល់​របស់គេ​ចំ​គោលដៅ​តែ ៥៨,៦% ប៉ុណ្ណោះ​។ ជាងនេះទៅទៀត​មាន​អ្នកគាំទ្រ Real Madrid បីនាក់​បាន​ស្ទាក់ វាយ​រថយន្ត​របស់ Bale តែ​ករណីនេះ​ក្លឹប​បាន​ចាត់វិធានការ​ក្នុងការ​ដាក់ពិន័យ​ក្រុម​អ្នកគាំទ្រ​ជ្រុលនិយម​ទាំងអស់នោះ ហើយ​។

និយាយ​ពី​ក្រុម​ជំរើសជាតិ​វែ​ល​វិញ ស្ថិតនៅក្នុង​ពូ​ល B នៃ​ការប្រកួត​ជំ​រុះ Euro 2016 នេះ ដោយ​ស្ថិតនៅ​លេខ​ពីរ ក្នុង​ពូ​ល ឆ្លងកាត់​បួន​ប្រកួត​ឈ្នះ​ពីរ​ស្មើ​ពីរ​មាន 8 ពិន្ទុ​តាម​ពីក្រោយ​ក្រុម​អ៊ីស្រាអែល​ដែល​ឈរលើ​គេ​ក្នុង​ពូ​ល​មាន 9 ពិន្ទុ ប្រកួត​បី​លើក​ឈ្នះ​ទាំងបី​។


គ្រូបង្វឹក​វែ​ល​ដែលជា​អតិ​ត​គ្រូ​ប​ង្វឹ​ល Fulham លោក Chris Coleman សង្ឃឹមថា​កីឡាករ សំខាន់ Aaron Ramsey និង Joe Allen អាច​ចូល​លេង​បាន​៕

Post a Comment

 
Top