Floyd Mayweather ត្រូវបានដៃគូហ្វឹកហាត់ វ៉ៃឲ្យសន្លប់អំឡុងពេលហ្វឹកហាត់ត្រៀមប៉ះ Manny Pacquiao។ នេះបើតាមពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើង ប៉ុន្តែយ៉ាងណាក្ដីអ្នកប្រដាល់ Zab Judah ដែលជាដៃគូហ្វឹកហាត់របស់ Floyd បានចេញមកបដិសេធថា នោះជារឿងមិនពិតនោះទេ។
បើតាមរបាយការណ៍មួយ បានឲ្យដឹងថា Floyd ត្រូវបានសន្លប់ប្រហែលជា ១០វិនាទី បន្ទាប់ពីភ្លាត់ស្នៀតត្រូវមួយកណ្ដាប់ដៃរបស់អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក៥សម័យកាល Zab Judah ខណៈដែលពួកគេទាំង២ ធ្វើការហ្វឹកហាត់ កាលពីថ្ងៃអាទិត្យ។
Allsports.com បានចេញផ្សាយថា Zab បានវ៉ៃ Floyd មួយដៃចំដងខ្លួន ហើយបានធ្វើឲ្យអ្នកប្រដាល់មិនដែលចាញ់របស់អាមេរិករូបនេះ ដួលនៅលើសង្វៀន Mayweather Boxing Club ភ្លាមៗតែម្ដង ហើយក៏ត្រូវបានមនុស្សមួយចំនួនដែលស្ថិតនៅក្បែរនោះ ឃើញហេតុការណ៍ផងដែរ។
ប៉ុន្តែនៅពេលដែលមានអ្នកចោទសួរនៅលើ Twitter អ្នកប្រដាល់ Zab បានឆ្លើយតបថា៖ “នោះមិនមែនជាការពិតទេ វាមិនអាចកើតឡើងបានទេ ឈប់ទៅ!”។
Floyd នឹងត្រូវប៉ះអ្នកប្រដាល់ជើងខ្លាំងរបស់អាស៊ី Manny Pacquiao នៅសង្វៀន MGM Grand Garden Arena នៃទីក្រុង Las Vegas នាថ្ងៃទី០២ ខែឧសភាខាងមុខនេះ៕
Zab Judah ដៃគូហ្វឹកហាត់របស់ Floyd

Post a Comment