នៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន មានកំពូលខ្សែប្រយុទ្ធខ្លាំងៗជាច្រើន កំពុងបញ្ចេញសមត្ថភាពនៅក្នុងក្លិបរបស់ពួកគេ ប៉ុន្តែក្នុងនោះក៏មានកីឡាករដែលខ្លាំងទាំងក្នុងក្លិប និងជាតួអង្គសំខាន់ក្នុងក្រុមជម្រើសជាតិផងដែរ។
ថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញកំពូលខ្សែប្រយុទ្ធ១០រូប ដែលលេចធ្លោខ្លាំងក្នុងក្រុមជម្រើសជាតិពួកគេ៖
១. Thomas Muller (អាល្លឺម៉ង់)៖
មានវ័យ២៥ឆ្នាំ Muller ជាខ្សែប្រយុទ្ធដែលបានជួយអាល្លឺម៉ង់ឈ្នះពានរង្វាន់ World Cup 2014នៅប្រទេសប្រេស៊ីល។ កីឡាករនៃក្រុម Bayern Munich រូបនេះ បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ៦២ប្រកួត និងរកគ្រាប់បាន២៦គ្រាប់។
២. Neymar (ប្រេស៊ីល)៖
Neymarជាខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល ដែលបានជួយក្រុមជម្រើសជាតិរបស់ខ្លួនជាច្រើននៅ World Cup។ កីឡាករសំខាន់របស់ Barcelona រូបនេះអាចរកគ្រាប់បាល់បាន៧គ្រាប់ ក្នុងការប្រកួតមិត្តភាព៦ប្រកួតចុងក្រោយ។ លេងឲ្យជម្រើសជាតិបាន៥៩ប្រកួត Neymar រកគ្រាប់បាល់បាន៤២គ្រាប់។
៣. Son Heung-Min (កូរ៉េខាងត្បូង)៖
ខ្សែប្រយុទ្ធរបស់កូរ៉េខាងត្បូង និងក្រុម Bayer Leverkusen រូបនេះ ជាកីឡាករដ៏សំខាន់របស់ក្រុមជម្រើសជាតិ ដែលបានរក៣គ្រាប់នៅពានរង្វាន់ទ្វីបអាស៊ី។ Son នឹងត្រូវប្រកួតមិត្តភាព២ប្រកួតទៀតឲ្យកូរ៉េខាងត្បូង មុននឹងទៅលេងវគ្គជម្រុះ World Cup តំបន់អាស៊ី នៅខែមិថុនាខាងមុខ។
៤. Wayne Rooney (អង់គ្លេស)៖
Rooney ជាខ្សែប្រយុទ្ធរបស់អង់គ្លេស ដែលបានដើរតួយ៉ាងសំខាន់នាពេលកន្លងមក។ កីឡាករក្រុម Manchester United រូបនេះ បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាន១០១ប្រកួត និងរកគ្រាប់បាល់បាន៤៦។
៥. Lionel Messi (អាហ្សង់ទីន)៖
Messi ជាខ្សែប្រយុទ្ធរបស់អាហ្សង់ទីន ដែលតែងតែបង្ហាញខ្លួនស្ទើរគ្រប់ប្រកួត។ រូបគេថែមទាំងបានជួយ អាហ្សង់ទីនបានលេខ២នៅ World Cup ឆ្នាំ២០១៤ផងដែរ។ ចំពោះក្រុមជម្រើសជាតិវិញ Messi បានបង្ហាញខ្លួន៩៧ប្រកួត និងរកគ្រាប់បាល់បាន៤៥គ្រាប់។
៦. Cristiano Ronaldo (ព័រទុយហ្គាល់)៖
Ronaldo ជាខ្សែប្រយុទ្ធរបស់ព័រទុយហ្គាល់ ហើយជាក្ដីសង្ឃឹមដ៏ធំក្នុងការប្រកួត Euro 2016 ខាងមុខនេះផងដែរ។ កីឡាករ Real Madrid រូបនេះ ជាម្ចាស់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្រុមជម្រើសជាតិ ដោយស៊ុតបាន៥២គ្រាប់ ក្នុង១១៨ប្រកួត។
៧. Gareth Bale (វេល)៖
Bale ជាខ្សែប្រយុទ្ធក្រុមជម្រើសជាតិវេល និងជាកីឡាករដែលមានតម្លៃខ្ពស់ជាងគេនៅលើលោក។ ការលេងឲ្យជម្រើសជាតិ៤៨ប្រកួត កីឡាករ Real Madrid រូបនេះ អាចរកគ្រាប់បាល់បាន១៤គ្រាប់។
៨. Wilfried Bony (កូឌីវ័រ)៖
Bony ជាខ្សែប្រយុទ្ធកូឌីវ័រ និងក្រុម Manchester City។ គេរកបាន២គ្រាប់នៅ World Cup សម្រាប់ក្រុមជម្រើសជាតិ។ សរុបទៅ ក្នុងការបង្ហាញខ្លួន៣៧ប្រកួតឲ្យកូឌីវ័រ Bony អាចរកគ្រាប់បាល់បាន១៣គ្រាប់។
៩. Luis Suarez (អ៊ុយរុយហ្គាយ)៖
Suarez ជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់អ៊ុយរុយហ្គាយ ក្នុងព្រឹត្តិការណ៍ World Cup កន្លងទៅ ដោយរកបាន៣គ្រាប់។ ការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ៨២ប្រកួត កីឡាករនៃក្លិប Barcelona រូបនេះ អាចរកគ្រាប់បាល់បាន៤៣គ្រាប់។
១០. Ahmed Khalil (អារ៉ាប់រួម)៖
Khalil ជាខ្សែប្រយុទ្ធដ៏សំខាន់នៃក្រុមជម្រើសជាតិអារ៉ាប់រួម។ មានវ័យ២៣ឆ្នាំ កីឡាករនៃក្លិប Al-Ahli រូបនេះ បានបង្ហាញខ្លួន៦៣ដងឲ្យក្រុមជម្រើសជាតិ និងរកគ្រាប់បាល់បាន២៧គ្រាប់។

Post a Comment