GuidePedia

0
​ខ្សែប្រយុទ្ធ Paris Saint Germain, Zlatan Ibrahimovich បាន​និយាយ​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​ថា គេ​រីករាយ​នឹង​រស់នៅ​ទីក្រុង​ប៉ារីស បើ​ទោះ​បី​ជា​មាន​រឿងរ៉ាវ​ជាច្រើន​មួយ​រយៈ​ចុងក្រោយ​។


រំលឹក​ថា​ខ្សែប្រយុទ្ធ​ស៊ុយអែត​រូប​នេះ​ទើបតែ​មាន រឿង​ដោយ​មាត់​របស់​ខ្លួន​ក្រោយ​បាន​ប្រើ​ពាក្យសំដី​មិន​សមរម្យ​មានន័យ​ប្រមាថ​ប្រទេស​បារាំង កំឡុង​ពេល PSG ចាញ់ Bordeaux 2-3 នៅ​ក្រប​ខណ្ឌ Ligue 1​។

ផ្ទុយទៅវិញ​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត គេ​បែ​ជា​និយាយថាគេ​ចូលចិត្ត​ប្រទេស​បារាំង ដោយ​អះអាងថាបើ​គេ​ស្អប់​បារាំង​គេ​មិន​មក​ជាន់ដី​បារាំង​នោះឡើយ ហើយក៏​មិន​មកលេង​អោយ Paris Saint Germain ដែរ​។

​Zlatan Ibrahimovich បាន​មកដល់​ទឹកដី​កំណើត​របស់ខ្លួន ដើម្បី​ហ្វឹក​ហត់​ជុំ​ជាមួយ​ក្រុម​ជំរើសជាតិ​ស៊ុយអែត ត្រៀម​ប្រកួត​ជំ​រុះ Euro 2016 ជួប​ជាមួយ​ម្ចាស់ផ្ទះ Moldova​។


ស៊ុយអែត​ស្ថិតនៅក្នុង​ពូ​ល G ឈរ​លេខ​ពីរ​ក្នុង​ពូ​ល មាន 6 ពិន្ទុ​ពី​បួន​ប្រកួត​ឈ្នះ​មួយ​ស្មើ​បី ខណៈ​ក្រុម​លើ​គេ​គឺ​អូទ្រីស​មាន 10 ពិន្ទុ​៕

Post a Comment

 
Top