ក្រុមបាល់ទាត់សាំបាប្រេស៊ីល បានបន្តកំណត់ត្រារបស់ខ្លួន ឈ្នះ៧ប្រកួតជាប់ៗគ្នា តាំងពីប្រកួត World Cup 2014 មក បន្ទាប់ពីពួកគេបានវាយបកយកឈ្នះមាន់គកបារាំង ៣-១ ទៀត ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅក្នុងទីក្រុងប៉ារីសកាលពីយប់មិញ។
ខ្សែការពារ Raphael Varane របស់ Real Madrid បានតែតឲ្យក្រុមម្ចាស់ផ្ទះបារាំង ធ្វើការនាំមុខក្រុមភ្ញៀវមុននៅតង់ទី១ នាទី២១ បន្ទាប់ពីការបញ្ជូនបាល់ជ្រុងយ៉ាងល្អពី Mathieu Valbuena ។ យ៉ាងណាក្ដី អ្នកគាំទ្រក្រុមបារាំង ហាក់ស្ងប់ស្ងាត់វិញ បន្ទាប់ពីខ្សែបម្រើ Oscar របស់ Chelsea ស៊ុតឲ្យប្រេស៊ីល តាមបានស្មើ ១-១ វិញ នៅចុងតង់ទី១ នាទី៤០។
ចូលដល់តង់ទី២ នាទី៥៧ ខ្សែបម្រើប្រយុទ្ធ Neymar របស់ក្រុម FC Barcelona បានស៊ុតឲ្យសាំបាប្រេស៊ីល នាំមុខបារាំង ២-១ វិញម្ដង បន្ទាប់ពីការបញ្ជូនយ៉ាងល្អពីជើង Willian។ ទោះជាក្រុមទាំង២ មានសាច់បាល់ ៥០/៥០ ប្រហែលគ្នាក៏ដោយ ប៉ុន្តែក្រុមភ្ញៀវមានទម្រង់ប្រយុទ្ធមុតស្រួចជាង ខណៈដែលខ្សែបម្រើ Luiz Gustavo របស់ Wolfsburg បានតែតគ្រាប់ទី៣ ឲ្យប្រេស៊ីលបាន១គ្រាប់ទៀតនៅនាទី៦៩។
ជ័យជម្នះមួយនេះមានន័យថា អ្នកចាត់ការថ្មីរបស់ប្រេស៊ីល Dunga បានរក្សាកំណត់ត្រាឈ្នះ ១០០% តែម្ដង ចាប់តាំងពីលោកឡើងកាន់តំណែងអ្នកចាត់ការប្រេស៊ីលជាលើកទី២ កាលពីខែកក្កដា បន្ទាប់ពីក្រុមមួយនេះ ធ្លាក់ពីការប្រកួត World Cup នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយចាញ់អាល្លឺម៉ង់ យ៉ាងចាស់ដៃ ៧-១៕

Post a Comment