ការប្រកួតពានរង្វាន់ Copa del Rey វគ្គផ្ដាច់ព្រ័ត្ររវាងក្រុម Athletic Bilbao ទល់និងក្រុម Barcelona នៅថ្ងៃទី៣០ ខែឧសភា នឹងធ្វើឡើងនៅកីឡដ្ឋាន Nou Camp របស់ Barca បន្ទាប់ពីឈ្នះការបោះឆ្នោតក្នុងការប្រជុំរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ SFF។
ពានរង្វាន់អេស្ប៉ាញមួយនេះ វគ្គផ្ដាច់ព្រ័ត្រភាគច្រើនតែងធ្វើឡើងនៅកីឡដ្ឋានអព្យាក្រឹតមួយ ដែលមានការព្រមព្រៀងគ្នាទាំងសងខាង រវាងក្លិបទាំង២។ ការប្រកួតនេះដំបូងឡើយ គ្រោងនឹងធ្វើឡើងនៅកីឡដ្ឋានរបស់ក្រុម Real Madrid ប៉ុន្តែក្លិបម្ចាស់ជើងឯកអឺរ៉ុបបានបដិសេធ។
នេះជាលើកទី១ហើយ ដែលក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ បានធ្វើឡើងនៅកីឡដ្ឋានរបស់ខ្លួនឯងជាលើកដំបូង បើគិតតាំងពីឆ្នាំ២០០២មក ខណៈដែលពេលនោះ Deportivo La Coruna បានឈ្នះលើ Real Madrid។
បើអ្នកមានបុណ្យ Barca អាចទទួលបានជ័យជម្នះ នោះពួកគេនឹងលើកពាន Copa del Rey បានចំនួនសរុប ២៧សម័យកាល ខណៈដែល Bilbao ក៏ជាក្លិបជោគជ័យបំផុតទី២ នៅក្នុងពានរង្វាន់មួយនេះដែរ ដោយពួកគេធ្លាប់លើកបាន ២៣សម័យកាល៕

Post a Comment