GuidePedia

0
អ្នកប្រដាល់ ប៊ិត ប៊ុនធឿន ក្លឹបតាព្រហ្មមានជ័យ នឹងជួបប្រកួតជម្រះបញ្ជីជាមួយអ្នកប្រដាល់ ម៉ៅ ដាំដូច ក្លឹប ខ្លារខិនមានរិទ្ធ នាព្រឹកថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ ២០១៥ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEA-TV) ។

អ្នកប្រដាល់ ប៊ិត ប៊ុនធឿន (ស្តាំ) និង អ្នកប្រដាល់ ម៉ៅ ដាំដូច


ប៊ិត ប៊ុនធឿនជាអ្នកប្រដាល់ជើងចាស់ ដែលឡើងប្រកួតតាំងពីឆ្នាំ២០០៧មកម៉្លេះ គ្រាន់តែគេមានកម្រិតសមត្ថភាព បច្ចេកទេសមធ្យម មិនមានឈ្មោះល្បីអ្វីឡើយ ប៉ុន្តែគេវាយមិនចេះលាក់ស្នៀតទេ គឺបញ្ចេញអស់ៗតែម្តង ។ ចំពោះម៉ៅ ដាំដូច វិញគេជាអ្នកប្រដាល់ស្រករក្រោយ តែគេមានស្នៀតប្រដាល់ល្អ ខ្លាំងគួរសមដែរ ដែល អាចទប់បានស្មើជាមួយ ប៊ុន ធឿន នេះគឺចាត់ទុកថា គេខ្លាំងហើយ ព្រោះបើមិនខ្លាំង មិនអាចទប់ជាមួយប៊ុនធឿនបានឡើយ ។

នេះបើយោងតាមក្រុមអ្នកវិភាគប្រដាល់គេអះអាងថា ប៊ិត ប៊ុនធឿន មានភាគរយឈ្នះច្រើនជាងចាញ់ ហើយក៏គ្មានការ ស្មើជាលើកទី២ទៀតដែរ ។

អ្នកប្រដាល់ អ៊ុង ស៊ីណា (ស្តាំ) និង អ្នកប្រដាល់ យិន បូរិន


អ្នកប្រដាល់ អ៊ុង ស៊ីណា លឹបកងទ័ពជើងគោក នឹងឡើងសងសឹកអ្នកប្រដាល់ យិន បូរិន ក្លឹបអាស៊ីកីឡា ។ យិន បូរិន មានសមត្ថភាពមិនជាលើ ស៊ីណា ប៉ុន្មាន ទេគ្រាន់តែគេមានទិចនិចប្រកួត គ្រាន់បើជាង ស៊ីណា រីឯ អ៊ុង ស៊ីណា គេវាយ អាងកម្លាំងបាយពេក ដោយវាយសម្រុកយកតែម៉ាឈ្នះដៃ តែការវាយចេញរបស់ គេមិនជាសូវចំគោលដៅល្អនោះទេ គឺ ចំណាយកម្លាំងចោលច្រើន តែលទ្ធផលទទួលបានតិច ដល់ទឹកចុងក្រោយអស់សម្រុក ធ្វើឲ្យស្រុតធ្លាក់កម្លាំង និងចាញ់ គូប្រកួតវិញ ៕

Post a Comment

 
Top