ព្រឹត្តិការណ៍ប្រកួតប្រដាល់ប្រចាំខែរបស់សង្វៀនអប្សរា នារសៀលថ្ងៃសៅរ៍ខាងមុខនេះ វាបានក្លាយជាការប្រកួតដ៏ចាប់អារម្មណ៍មួយ ព្រោះសង្វៀននេះបានរៀបចំឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ CBF (Cambodia Boxing Federation) ទម្ងន់ ៥៤ គ.ក្រ អមដោយការប្រកួតអន្តរជាតិចំនួន ២ គូទៀត។
កីឡាករជើងខ្លាំងទម្ងន់ស្រាលដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់នេះរួមមាន ម៉ន វិរៈ របស់ក្លិបការិយាល័យទី ៥ កងទ័ពជើងគោក អាំង សំអាត ក្លិបសម្រែករាជសីហ៍បង្រ្កាបគ្រឿងញៀន គឿម សុវណ្ណឌឿត ក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបង និង ចាន់ ស៊ីណាត របស់ក្លិបនិរោធមានជ័យ។
អាំង សំអាត ជាកីឡាករ ធ្លាប់សាងស្នាដៃបានល្អជាងគេ ដោយសាររូបគេធ្លាប់បានខ្សែក្រវាត់ K cement ទម្ងន់ ៥៤ គីឡូក្រាម កាលពីខែតុលា ឆ្នាំ ២០១២ ក្រោយឈ្នះ សារឹម ង៉ា (មាស ច័ន្ទមាន) ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅស៊ីធីអិន។ ចំណែក ម៉ន វិរៈ ធ្លាប់ដណ្តើមបានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ កាលពីឆ្នាំ ២០១២ និងទទួលបានលេខ ៣ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ K cement ទម្ងន់ ៥៤ គ.ក្រ នៅស៊ីធីអិន កាលពីខែកញ្ញា ឆ្នាំ ២០១៣។
ចំពោះ ចាន់ ស៊ីណាត ធ្លាប់ចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់គូបូតា ទម្ងន់ ៥៧ គ.ក្របានម្តង កាលពីឆ្នាំ ២០១៤ ដោយគេទទួលបានលេខ ២ ក្រោយចាញ់ ម៉ន លីហួរ ដោយពិន្ទុក្នុងវគ្គផ្តាច់ព្រ័ត្រ នៅសង្វៀនបាយ័នរោងសៀក ប៉ុន្តែ គឿម សុវណ្ណឌឿត ដែលមានបទពិសោធនៅខ្ចីជាងគេនោះ មិនធ្លាប់ទទួលបានឱកាសឡើងប្រកួតដណ្តើមខ្សែក្រវាត់នោះទេ។
យោងតាមបទពិសោធនេះធ្វើឲ្យអ្នកទស្សនាភាគច្រើនរំពឹងទុកមុនថា ម៉ន វិរៈ និង អាំង សំអាត អាចនឹងឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ។ ប៉ុន្តែដោយសារការប្រកួតនេះតម្រូវឲ្យអ្នកទាំង ៤ ធ្វើការចាប់ឆ្នោតមុនការប្រកួតនោះ ហេតុនេះ ប្រាក់ ស៊ីណាត ក៏អាចនឹងមានឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រដែរ បើសិនជា ម៉ន វិរៈ ចាប់ឆ្នោតប៉ះ អាំង សំអាត នោះ ដោយសារលក្ខណៈក្នុងការប្រកួតនេះ គឺគេយកអ្នកឈ្នះក្នុងការប្រកួតជម្រុះទាំង ២ គូ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកខ្សែក្រវាត់តែម្តង។
លោក ម៉ាង ម៉ន គ្រូបង្វឹក និងជាឪពុក ម៉ន វិរៈ បានប្រាប់កាលពីម្សិលមិញថា៖ «នៅក្នុងចំណោមអ្នកទាំង ៣ នេះ ម៉ន វិរៈ ធ្លាប់ឈ្នះ អាំង សំអាតបាន ២ ដង និងឈ្នះ ចាន់ ស៊ីណាត បានដូចជា ៣ ដងដែរ គឺ វិរៈ មិនធ្លាប់ចាញ់អ្នកទាំង ២ នេះតែ ប៉ុន្តែវិរៈ មិនធ្លាប់ជួប គឿម សុវណ្ណឌឿត ទេ»។
នៅពេលសួរបញ្ជាក់ថា តើការប្រកួតដណ្តើមខ្សែក្រវាត់ CBF នេះ ម៉ន វិរៈ អាចបន្តឈ្នះទៀតឫយ៉ាងណានោះ?លោក ម៉ាង ម៉ន ដែលបានបោះបង់ចោលមុខរបរនេសាទ ហើយមកចាប់អាជីពជាអ្នកប្រដាល់មួយពូជនោះ បានបញ្ជាក់ថា៖«ការទទួលបានលទ្ធផលយ៉ាងណានោះ គឺវាមិនទៀងនោះទេ ព្រោះខ្ញុំបារម្ភខ្លាច វិរៈ មានការភ្លាត់ ប៉ុន្តែយើងដឹងតែពីប្រកួត គឺយើងមិនបានគិតអ្វីផ្សេងក្រៅពីការខិតខំហ្វឹកហាត់ដើម្បីឡើងប្រកួតនៅលើសង្វៀននោះឡើយ»។
ដោយឡែក សម្រាប់ការប្រកួតអន្តរជាតិ អ្នកប្រដាល់ជើងខ្លាំង អ៊ុង វិរៈ របស់ក្លិបកងពលតូចឆត្រយោង ៩១១ ត្រូវធ្វើការប្រកួតជាមួយកីឡាករថៃ Saree Chhai Luckbrabart ក្នុងទម្ងន់ ៧៣ គីឡូក្រាម ហើយការប្រកួតលើកនេះត្រូវបានគេរំពឹងថា វិរៈ នឹងឈ្នះក្នុងការប្រកួតនេះព្រោះ Saree Chhai ធ្លាប់បានចាញ់ អ៊ុង វិរៈ ដោយពិន្ទុដាច់ នាជំនួបលើកទី ១ នៅសង្វៀនអប្សរានេះ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៥។
ចំណែកម្ចាស់ខ្សែក្រវាត់ស្រាបៀរភ្នំពេញ កន ចន្ថា ត្រូវធ្វើការប្រកួតជាមួយអ្នកប្រដាល់មកពីប្រទេសអាល់ហ្សេរី Bankana ក្នុងទម្ងន់ ៦៥ គីឡូក្រាម។ Bankana មិនធ្លាប់ប្រកួតនៅកម្ពុជាទេ ហើយប្រវត្តិប្រកួតរបស់គេក៏មិនត្រូវបានអ្នករៀបចំបង្ហើបឲ្យដឹងនោះដែរ ហេតុនេះ កន ចន្ថា ដែលគេប្រកួតឡើងចុះមិនទៀងទាត់នេះ មិនដឹងថា ត្រូវជួបភាពជូរចត់ ឬភាពសប្បាយរីករាយនោះទេ ខណៈការប្រកួតអន្តរជាតិលើកចុងក្រោយ កាលពីចុងឆ្នាំ ២០១៤ កន ចន្ថា ត្រូវបានជនជាតិអ៊ីតាលី Alex Luk Prabart វាយឲ្យសន្លប់នៅក្នុងទឹកទី ៣៕
ម៉ន វិរៈ (ឆ្វេង) បានទាត់ទៅលើ អាំង សំអាត ក្នុងការប្រកួតមិត្តភាពនៅលើសង្វៀនប៉ុស្តិ៍លេខ ៣ កន្លងមក។

Post a Comment