GuidePedia

0
Manchester United និង ​Liverpool គឺ​ជា​ក្លិប​ដែល​ជោគជ័យ​ជាង​គេ​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស ហើយ​បើ​គិត​​ពី​ពាន​រង្វាន់​វិញ ​​ក្រុម​ទាំង​២​នេះ​លើក​ពាន​សរុប​ក្នុង​លីក​បាន ៣៨​​សម័យ​កាល​ឯ​ណោះ ប៉ុន្តែ​​សម្រាប់​អ្នក​គាំទ្រ​ Chelsea, Arsenal ​និង​ Manchester City ​វិញ ក៏​ប្រហែល​​នៅ​តែ​ជឿ​ថា ​ក្រុម​របស់​ពួកគេ​ជា​ក្រុម​ធំ​ជាង​គេ​រៀង​ៗ​ខ្លួន ព្រោះ​តែ​​ពួកគេ​គឺ​ជា​ក្រុម​ ដែល​សង្ឃឹម​បាន​កៅអី​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប Champions League ​នៅ​រដូវ​កាល​ក្រោយ​ទៅ​ហើយ។


​បើ​យោង​ទៅ​តាម​ ការ​វិភាគ​យ៉ាង​ល្អិត​ល្អន់​​របស់​ SPORTSMAIL ​ដែល​ធ្វើ​ការ​វិភាគ​ទៅ​លើ​ផ្អែក​សំខាន់ៗ ៦​យ៉ាង​រួម​មាន៖ ​ក្រុម​​អ្នក​គាំទ្រ, អ្នកគាំទ្រ​ក្នុង​ស្រុក, ពាន​រង្វាន់, ចំណាត់​ថ្នាក់​ក្នុង​លីក, សមត្ថភាព​កីឡាករ និង​ចំណូល​ទៀត​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា Man Utd គឺជា​ក្រុម​ធំ​ជាង​គេ​បំផុត​នៅ​អង់គ្លេស ខណៈ​ដែល​ Arsenal នៅ​លេខ២, Liverpool លេខ​៣ និង​ Chelsea ​ស្ថិត​នៅ​លេខ​៤។ រីឯ​ម្ចាស់​ជើង​ឯក​ចាស់ Man City ​នៅ​ចំណាត់​ថ្នាក់​លេខ​៥។

តារាង​​ក្រុម​កំពូល​ទាំង​១០ ​នៅ​អង់គ្លេស​​៖


ប៉ុន្តែ​បើ​គិត​​តែ​ក្លិប​​ ដែល​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាង​គេ​វិញ​​​ Liverpool គឺ​ជា​ក្លិប​កំពូល​នៅ​អង់គ្លេស ដែល​លើក​ពាន​សរុប​ទាំង​អស់​បាន​រហូត​ដល់ ៤១​ពាន ខណៈ​ដែល​ Man Utd ​ស្ថិត​នៅ​លេខ២ ឈ្នះ​​ពាន​សរុប​ទាំង​អស់​បាន ៣៩ ដោយ​ចាញ់​ហង្ស​ក្រហម តែ​២​ពាន​ប៉ុណ្ណោះ។ រីឯ​ Arsenal ​លើក​ពាន​សរុប​បាន ២៨​ដង ​ស្ថិត​នៅ​លេខ​៣ ខណៈ​ដែល Chelsea ​​ស្ថិត​នៅ​លេខ​៥ លើក​ពាន​បាន​ ២០​ដង ​ស្មើ​គ្នា​ជាមួយ Aston Villa៕



តារាង​ក្រុម​កំពូល​ទាំង​១០ ឈ្នះ​ពាន​ច្រើន​ជាង​គេ​នៅ​អង់គ្លេស​៖

Post a Comment

 
Top