GuidePedia

0
​កីឡាករ Xabi Alonso​បាន​មើលឃើញ​ការប្រកួត​លើក​ទី​១០០​របស់គាត់​នៅ​ក្របខណ្ឌ Champions League​បញ្ចប់​ទៅមុន​កាលកំណត់ ថ្វី​ត្បិត​កាត​ក្រហម​របស់គាត់​មិន​ប៉ះពាល់​ដល់​ទម្រង់​លេង​របស់​ក្រុម Bayern Munich​យ៉ាងណាក៏ដោយ អំឡុង​ការប្រកួត​ស្មើ​០-០​ជាមួយ​ក្រុម Shakhtar Donetsk​។​


ការប្រកួត​ជើង​ទី​១​នៃ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ការប្រកួត​ដណ្តើម​ជើងឯក​បាល់ទាត់​អឺរ៉ុប​មួយ​នេះ ហាក់​លេង​ដោយ​យុត្តិធម៌​ត្រឹមត្រូវ ប៉ុន្តែ​ក្រុម​របស់លោក Pep Guardiola​ទំនងជា​មិនបាន​លេង​ដល់​កម្រិត​ដូចដែល​ពួកគេ​បាន​យកឈ្នះ​ក្រុម Hamburg៨-០​នៅ​ការប្រកួត Bundesliga​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នោះទេ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម Shakhtar មិនបាន​ក្តា​ប់យក​ឱកាស​ខ្លួនឯង​នោះទេ ក្រោយពី​មាន​កាត​ក្រហម​របស់​កីឡាករ Alonso​នៅក្នុង​តង់​ទី​២​។​ ​អតីត​ខ្សែបម្រើ​របស់​ក្លិប​ហង្ស​ក្រហម Liverpool​និង​ក្លិប Real Madrid​ម្នាក់នេះ ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញ​ចេញពី​ការប្រកួត​សម្រាប់​ការព្រមាន​ជា​លើក​ទី​២​នៅ​២៥​នាទីចុងក្រោយ ប៉ុន្តែ​ការបណ្តេញ​ចេញពី​ការប្រកួត​នេះ មិនបាន​ប៉ះពាល់​ដល់​ទម្រង់​លេង​របស់​ក្រុម Bayern Munich​នោះទេ ក្រោម​អាកាសធាតុ​ក្រោម​សូន្យ​អង្សា​សេ​នៅក្នុង​ទឹកដី Arena Lviv​។​



លោក​ទទួលបាន​កាត​លឿង​ជា​លើក​ទី​២ សម្រាប់​ការ​ទាញ​កីឡាករ Alex Teixeira ធ្វើ​ឲ្យ​ក្រុម Bayern Munich​នៅសល់​គ្នា​ត្រឹម​១០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​កីឡាករ​របស់លោក Guardiola​មិនបាន​ចុះ​ញ៉ម​នោះឡើយ ហើយ​ស៊ូ​ដល់ទី​បញ្ចប់​បើទោះជា​លេង​ក្នុង​ទឹកដី​របស់គេ​យ៉ាងណាក៏ដោយ​៕

Post a Comment

 
Top