ក្លិបហង្សក្រហម Liverpool កំពុងតែបើកការចរចា ដើម្បីទិញយកខ្សែបម្រើឆ្នើម Miralem Pjanic របស់ក្រុម AS Roma បន្ទាប់ពីក្លិបអ៊ីតាលីព្រមលក់កីឡាករវ័យ២៤ឆ្នាំរូបនេះ ក្នុងតម្លៃ៣៧លានផោន (ជាង៥៦,៥លានដុល្លារ)។
កីឡាករ Playmaker របស់ក្រុមជម្រើសជាតិបូស្នី Pjanic ដែលលោក Brendan Rodgers ចង់យកមកជំនួសតំណែង Steven Gerrard រូបនេះ គឺជាកំពូលកីឡាករដែលបញ្ជូនបាល់បានល្អបំផុត (Pass-Masters) មួយរូប នៅអឺរ៉ុបនាពេលបច្ចុប្បន្ន។
ហង្សក្រហមមានគម្រោងចង់ឲ្យថ្លៃ ២៥លានផោន (ជាង៣៨លានដុល្លារ) នៅពេលចប់រដូវកាលនេះ ប៉ុន្តែក្លិបទាំង២ ដូចជាខុសតម្លៃឆ្ងាយគ្នាបន្តិច បន្ទាប់ពីកាសែត Daily Mirror បានចេញផ្សាយថា ក្លិប Roma ព្រមលក់កីឡាករឆ្នើមវ័យក្មេងរូបនេះ ក្នុងតម្លៃ៣៧លានផោន។
បើក្លិប Liverpool ពិតជាទិញបានមែន នោះ Pjanic នឹងក្លាយជាកីឡាករថ្លៃដាច់គេរបស់ក្លិប ដែលនឹងអាចទទួលបានឈ្នួលប្រមាណ ១៦០ ០០០ផោន (ជិត២៤៦ពាន់ដុល្លារ) ក្នុងមួយសប្ដាហ៍៕
Post a Comment