ក្រុមអធិរាជឈុតស Real Madrid នឹងបើកយុទ្ធនាការការពារតំណែងជើងឯក Champions League របស់គេជាបន្តទៀត ខណៈដែលក្រុមយក្សអេស្ប៉ាញមួយនេះ នឹងទៅសួរសុខទុក្ខក្រុមអាល្លឺម៉ង់ Schalke ០៤ នៅកីឡដ្ឋាន Veltins-Arena សម្រាប់ការប្រកួតវគ្គ១៦ក្រុម ជើងទី១ នាវេលាម៉ោង ២ៈ៤៥នាទីរំលងអាធ្រាត្រយប់នេះ។
ចាំមើលថា ក្រុមរបស់លោក Carlo Ancelotti អាចលត់ក្រុម Schalke ចាស់ដៃដូចឆ្នាំមុនទៀត ឬយ៉ាងណា ខណៈដែលឆ្នាំមុន Real បំបាក់ក្រុមខ្លាំងអាល្លឺម៉ង់មួយនេះ ៦-១ នៅកីឡដ្ឋាន Veltins-Arena និង ស៊ី ៣-១ ទៀត នៅកីឡដ្ឋាន Santiago Bernabeu។
សម្ដីអ្នកចាត់ការទាំងពីរ៖
លោក Roberto Di Matteo ដែលជាអ្នកចាត់ការក្រុមម្ចាស់ផ្ទះ Schalke បាននិយាយមុនការប្រកួតយប់នេះថា៖ “ពួកគេមានកីឡាករលំដាប់ពិភពលោកច្រើនដូចជា Cristiano Ronaldo, Gareth Bale, Karim Benzema និងច្រើននាក់ទៀត។ បើយើងលេងទម្រង់ការពារនោះ វាពិតជាពិបាកសម្រាប់ពួកយើង។ ប៉ុន្តែយើងក៏មានកីឡាករល្អៗផងដែរ ដូច្នេះខ្ញុំជឿថា យើងនឹងមានឱកាស”។
រីឯលោក Carlo Ancelotti ដែលជាអ្នកចាត់ការក្រុមភ្ញៀវអធិរាជសវិញ បានលើកឡើងថា លោកចង់ការពារតំណែងជើងឯកឲ្យបាន។ អ្នកចាត់ការវ័យ៥៥ឆ្នាំរូបនេះ បានបន្ថែមថា៖ “យើងមានក្ដីស្រមៃចង់ឈ្នះពានរង្វាន់នេះ ដូចឆ្នាំមុន។ ពេលនេះយើងកំពុងតែស្ថិតនៅដំណាក់កាលនេះ ដូចឆ្នាំមុនដែរ ដូច្នេះខ្ញុំជឿថា យើងនឹងទទួលបានលទ្ធផលល្អដូចគ្នា”។
ជើងកីឡាករ៖
ក្រុមម្ចាស់ផ្ទះ Schalke មានកីឡាករជាច្រើនកំពុងមានបញ្ហារបួស ខណៈដែលកីឡាករឆ្នើម Draxler (របួសសរសៃពួរ), Fährmann (ជង្គង់), Kolašinac (ជង្គង់), Goretzka (សរសៃពួរ), , Farfán (ជង្គង់), Obasi (ស្មង), Giefer (ក្រលៀន)។ ដូច្នេះ១១នាក់ដំបូងរបស់ Schalke អាចជា៖ Wellenreuther; Höwedes, Matip, Nastasić; Uchida, Fuchs; Kirchhoff, Höger, Boateng; Choupo-Moting និង Huntelaar។
ចំណែកឯក្រុមភ្ញៀវ Real កីឡាករដែលមានរបួសមាន James Rodríguez (របួសជើងស្តាំ), Khedira (សរសៃពួរ), Ramos (សរសៃពួរ), Modrić (របួសភ្លៅ)។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុមអធិរាជសអាចជា៖ Casillas; Carvajal, Pepe, Varane, Marcelo; Lucas Silva, Kroos, Isco; Bale, Ronaldo និង Benzema។
ប្រវត្តិជួបគ្នា៖
នេះជាលើកទី២ហើយ ដែល Schalke និង Real Madrid ជួបគ្នាក្នុងការប្រកួតពានរង្វាន់កំពូលរបស់អឺរ៉ុប ខណៈដែលលើកទី១ កាលពីឆ្នាំមុនក្នុងវគ្គ១៦ក្រុមនេះដូចគ្នា ក្រុមរបស់លោក Ancelotti លត់ Schalke ទាំង២ជើងដោយលទ្ធផល ៩-២។
៥ប្រកួតចុងក្រោយ របស់ក្រុមទាំង២គឺ៖
ព្យាករគូនេះថា៖ Schalke ១-៣ Real Madrid។ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?
Post a Comment