GuidePedia

0
Edinson Cavani តែតគ្រាប់សំខាន់ឱ្យ "PSG" ក្លិប Paris Saint - Germain បើកទ្វារទទួលោភ្ញៀវក្រុមតោខៀវ Chelsea 1-1 ត្រូវរងចាំកំណត់ជោគជាតា ម្តងទៀត នៅជុំទីពីរក្នុងទឹកដី Stamford Bridge របស់ "តោខៀវ" នៅថ្ងៃទី 11 ខែមីនាខាងមុខនេះ។ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ UEFA Champions League វគ្គ 16 ក្រុមចុក្រោយជុំទីមួយធ្វើឡើងកាលពីយប់ថ្ងៃអង្គារទី 17 ខែកុម្ភៈកន្លងមកនេះ។


ការប្រកួតពានធំពានរង្វាន់ Champions League វគ្គ 16 ក្រុម PSG បានបញ្ជូនអតីតកូនក្រុមចាស់របស់ Chelsea លោក David Luiz អោយលេងតំណែង ជាខ្សែបម្រើការពារហើយខ្សែរប្រុទ្ធមាន Lavezzi, កីឡាករ Zlatan Ibrahimovic និងកីឡាករ Cavani ។

ចំណែញក្រុម "តោខៀវ" គឺជាដំណឹងល្អនៅពេលដែលបានកីឡាករ Cese Fabregas ជាសះស្បើយពីជំងឺមកបញ្ជាហ្គេមជួយ Diego Costa ដែលចូលលេងហ្គេម ដំបូងនៃខែកុម្ភៈនេះ។ បន្ទាប់ពីត្រូវបានផ្អាក 3 ប្រកួតក្នុងលីកកន្លងមក។

ហ្គេមនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតីតតារាល្បីៗដូចជាលោក Michel Platini, លោក Alex Ferguson លោក David Beckham ,និង លោក Dunga ផងដែរ។

ចាប់ផ្តើមប្រកួតឱកាសក្រុមម្ចាស់ផ្ទះស៊ុតជាច្រើនដងតែមិនបានសំរេចបែរជាក្រុមភ្ញៀវមកធ្វើបានសំរេចនៅនាទី 36 ចង្វាក់ដែល តោខៀវ Chelsea លេងច្រើន ចង្វាក់ បន្ទាប់ពីទាត់ Free Kick លោក John Terry បានចេញទៅទទួលបាស់ពីស្លាបខាងឆ្វេងហើយបោះបាល់ចូលទៅកណ្តាលអោយ Gary Cahill បានប៉ែង មួយជើង ទៅត្រូវក្បាល Ivanovitch តែតបន្ថែមអោយ Chelsea នាំមុខ1-0 ចប់តង់ទីមួយ។

ត្រឡប់ចូលមកតង់ទីពីរនាទី 54 ហ្គេមបុកពីខាងស្លាបឆ្វេងរបស់ Parisកីឡាករ Maxwell បានបញ្ជូនបាល់ទៅឱ្យលោក Blaise Matuidi ដែលរត់អបខ្លួនហើយ គាត់បានបោះបាល់បញ្ចូនតចូលទៅតំបន់គ្រោះថ្នាក់មកដល់ខ្សែរប្រយុទ្ធ Edinson Cavani ដែលឈរចន្លោះខ្សែរការពារបានលោតតែតចូលអោយParisតាមស្មើរបានសំរេចលទ្ធផល1-1 ។

ទោះបីជាក្រុមម្ចាស់ផ្ទះសម្រុកយ៉ាងណាក៏មិនអាចធ្វើអ្វីខ្សែរការពារChelseaបានទីបំផុតចប់តង់ទីពីរលទ្ធផលជាផ្លូវការ1-1ដដែលនឹងរង់ចាំកាត់ក្តីនៅជុំទីពីរ នៅថ្ងៃពុធ ទី 11 ខែមីនាខាងមុខ។




ចំណែកមួយគូទៀត Shakhtar Donetsk និង Bayern Munich ក៏មិនអាចធ្វើអ្វីគ្នាបានគឺលទ្ធផល Shakhtar Donetsk 0 - 0 Bayern Munich (Video Inside)

Post a Comment

 
Top