ខ្សែប្រយុទ្ធ Wayne Rooney របស់ក្រុមបិសាចក្រហម Manchester United បាននិយាយសុំទោសទៅកាន់អ្នកចាំទី Thorsten Stuckmann របស់ក្រុម Preston នៅក្នុងហេតុការណ៍បាល់ប៉េណាល់ទី ដែលជួយឲ្យ Man Utd ឈ្នះទាំងសំណាង ៣-១ ក្នុងការប្រកួត FA Cup កាលពីយប់ថ្ងៃចន្ទ។
ខណៈដែលការប្រកួតបានបញ្ចប់ កីឡាករទាំងអស់បានដើរចេញពីទីលានប្រកួត កីឡាករវ័យ២៩ឆ្នាំ Rooney បានដើរទៅចាប់ដៃជាមួយអ្នកចាំទីក្រុម Preston និងបញ្ចេញកាយវិការសោកស្ដាយជាមួយនឹងកីឡាករ Stuckmann ដែលត្រូវអាជ្ញាកណ្ដាលពិន័យកាតលឿង។
ប្រភពពីក្លិប Preston បានលើកឡើងកាលពីយប់មិញថា៖ “នៅចប់ការប្រកួត Rooney បានដើរទៅចាប់ដៃ Stuckmann ហើយនិយាយថា សុំទោស ខ្ញុំឃើញអ្នកចេញមក ហើយខ្ញុំត្រូវតែលោតរំលងរបៀបនោះ”។
អតីតប្រធានក្រុមអង់គ្លេស លោក Gary Lineker បានសរសេរនៅលើ Twitter ថា៖ “ជាការបន្លំ? ប្រាកដណាស់។ ការចេញមិនប្រយ័ត្ន (អ្នកចាំទី)? វាជាភាពវ័យឆ្លាតមួយ សម្រាប់ Rooney”៕
Post a Comment