GuidePedia

0
កីឡាករខ្សែប្រយុទ្ធវ័យក្មេង Raheem Sterling បានព្រមព្រៀងក្នុងការបន្តកិច្ចសន្យាថ្មី ជាមួយនឹងក្លឹបហង្សក្រហម Liverpool តែកិច្ចសន្យាថ្មីនេះដែរនឹង ចូលតុចុះហត្ថលេខាជាផ្លូវការក្នុងរយៈពេល ១ខែទៀតឯណោះនៅកីឡដ្ឋាន Anfield ក្រោយការដឹកនាំដោយគ្រូបង្វឹក Brendan Rodgers ។


ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា កិច្ចសន្យាថ្មីដែលមានរយៈពេល២ឆ្នាំទៅមុខទៀតនេះដោយ នឹងអស់សុពលភាពរហូត ដល់ឆ្នាំ២០១៧ ដោយ លោក Rodgers បានថ្លែងឲ្យដឹងថា “វាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ កីឡាករវ័យ២០ឆ្នាំ Sterling ដែលយល់ព្រមបន្តរួមរស់ជាមួយគ្នា ។ កីឡាកររូបនេះ បានកំពុងតែស្ថិតក្នុងទីតាំងសម ប្រកបនៅក្នុងក្លឹបនិងជាកីឡាករ មួយរូបដែលកំពុង តែរីកចម្រើននូវទម្រង់លេងផងដែរ” ។

ក្នុងការបន្តកិច្ចសន្យាថ្មីនេះដែរ Sterling នឹងទទួលបានប្រាក់ពលកម្មពី ៧០០០០ផោន ទៅ១០០០០០ផោន ក្នុងមួយសប្តាហ៍ ខណៈដែលមិត្តរួមក្រុម Glen Johnson ទទួលបាន ១១០០០០ផោន និងប្រធានក្រុម Steven Gerrard ទទួលបាន ១៥០០០០ផោនក្នុងមួយសប្តាហ៍ ។


សូមរំលឹកដែរថា កាលពីពេលថ្មីៗកន្លងទៅនេះខ្សែប្រយុទ្ធ Raheem Sterling ក៏បានធ្វើការទំនាក់ទំនង ជាមួយនឹងក្លឹប Real Madrid និង Chelsea ក្នុងការ ជ្រេរកទ្រនំថ្មី ខណៈពេលដែលប្រព័ន្ធលេងរបស់ Liverpool ហាក់បីដូចរាងចុះខ្សោយបន្តិចតាំងពីអត់ Luis Suarez និង Daniel Sturridge មកនោះ ៕

Post a Comment

 
Top