កំពូលអ្នកប្រដាល់ទាំង២នាពេលបច្ចុប្បន្នគឺ Manny Pacquiao និង Floyd Mayweather ត្រូវបានគេរាយការណ៍ថាបានយល់ព្រមឡើងរេញដើម្បីប្រកួតគ្នាហើយ ក្នុងតម្លៃខ្លួនខ្ពស់បំផុតមិនធ្លាប់មាន។
ប្រភពជិតស្និទ្ធនឹង Pacquiao បានទម្លាយឲ្យដឹងនាថ្ងៃអាទិត្យនេះថាអ្នកប្រដាល់ហ្វីលីពីន បានយល់ព្រមលើកិច្ចព្រមព្រៀងនៃការប្រកួតនេះកាលពីថ្ងៃសៅរ៍ ខណៈ Mayweather ក៏រំពឹងថានឹងចុះហត្ថលេខានាពេលដ៏ខ្លីខាងមុខផងដែរ។ តម្លៃខ្លួននៃការប្រកួតគូនេះ រំពឹងថានឹងថ្លៃដល់ ២៥០លានដុល្លារ ខណៈទីតាំងនៃការប្រកួតគឺ MGM Grand Arena នៅ Las Vegas។
កាលពីខែធ្នូកន្លងទៅ Mayweather ធ្លាប់បង្ហើបឲ្យដឹងថាខ្លួននឹងឡើងប្រកួតជាមួយ Pac Man នៅថ្ងៃទី២ ខែឧសភា ខាងមុខ។ កីឡាករដែលធ្លាប់ឌឺដងដាក់គ្នាតាមបណ្ដាញសង្គមទាំង២នេះ ក៏ធ្លាប់បានជួបនិយាយគ្នាដល់ទៅ១ម៉ោងផងដែរ កាលពីខែមុន ក្រោយជួបគ្នានៅកន្លែងប្រកួតបាល់បោះនៅ Miami សហរដ្ឋអាមេរិក។
កាន់តែច្បាស់ជាងនេះទៀត គឺ Pacquiao បានបញ្ជាក់ថាខ្លួនបានចាប់ផ្ដើមហ្វឹកហាត់វិញហើយកាលពីថ្ងៃសុក្រកន្លងទៅ ដើម្បីប្រកួតបន្ទាប់។
ចាំមើលទាំងអស់គ្នា ថាតើកំពូលកីឡាករប្រដាល់ទាំង២នេះ អាចជួបប្រកួតគ្នាថ្ងៃ២ ខែឧសភាមែនឬយ៉ាងណា?
Subscribe to:
Post Comments (Atom)


Post a Comment