GuidePedia

0
Samir Nasri ខ្សែ​បម្រើ​ក្រុម Manchester City ​បាន​និយាយ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ Chelsea យ៉ាង​ខ្លាំង​ ខណៈ​ដែល​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​​ ​បាន​លើក​ឡើង​ថា​ក្រុម​របស់​លោក Jose Mourinho គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ គង់តែ​មាន​ការ​​​ភ្លាត់​ស្នៀត ហើយ​មេឃ​ខៀវ​នឹង​លើក​ពាន Premier League ដូច​រដូវ​កាល​មុន។


កីឡាករ​ Playmaker របស់​បារាំង​រូប​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​ជា​អ្នក​គាំទ្រ​របស់​លោក​ Mourinho ម្នាក់​ ប៉ុន្តែ​ខ្ញុំ​មិន​ស្ងើច​សរសើរ​ក្រុម​របស់​​គាត់​នោះ​ទេ។ យើង​បាន​ជួប​ Chelsea ​ពីរ​ដង​​​នៅ​រដូវ​កាល​នេះ និង​​១​ដង​​យើង​មាន​គ្នា​តែ​១០​នាក់ ហើយ​យើង​ល្អ​ជាង​ពួកគេ»។

អតីត​កីឡាករ​ Arsenal រូប​នេះ​​បាន​បន្ត​ថា៖ «ពេល​ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់​គេ​ ខ្ញុំ​គិត​ថា​ពួកគេ​គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ។ ពួកគេ​គ្រាន់​តែ​ខ្លាំង​បន្តិច ព្រោះ​មាន​ខ្សែ​ប្រយុទ្ធ​ល្អ​។ សម្រាប់​ខ្ញុំ​ ពួកគេ​គ្មាន​អ្វី​​ពិសេស​សូម្បី​តែ​បន្តិច ហើយ​ខ្ញុំ​គិត​ថា​ពួកគេ​ប្រាកដ​ជា​មាន​កំហុស​ភ្លាត់​ស្នៀត។ ដូច្នេះ​យើង​ត្រូវ​តែ​លេង​ឲ្យ​ឈ្នះ​គ្រប់​​ការ​ប្រកួត​របស់​យើង នោះ​យើង​នឹង​ដឹង​ថា​ នឹង​មាន​​អ្វី​កើត​ឡើង»។


តោ​ខៀវ​ Chelsea កំពុង​​ឈរ​លេខ​១ នាំ​មុខ​៧​ពិន្ទុ​លើ​ក្រុម​មេឃ​ខៀវ Man City បន្ទាប់​ពី​យក​ឈ្នះ​ Everton ​១គ្រាប់​ចុង​ម៉ោង​ដោយ​ Willian ​កាល​ពី​យប់​ថ្ងៃ​ពុធ ខណៈ​ដែល​ក្រុម​របស់​លោក Manuel Pellegrini ​ឈ្នះ​ក្រុម Stoke ៤-១ ដែរ។

សម្រាប់​ប្រិយមិត្ត​វិញ យល់​ស្រប​ការ​លើក​ឡើង​របស់​ Nasri ដែរ​ឬ​ទេ?

Post a Comment

 
Top