GuidePedia

0
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ធ្លាក់​ចំណាត់ថ្នាក់​ FIFA World Ranking ដល់​ទៅ​៥លេខ​ នៅ​ក្នុង​កុម្ភៈ​​នេះ ពោល​គឺ​ធ្លាក់​ពី​លេខ​១៧៩​​កាល​ពី​ខែ​មុន មក​ដល់​១៨៤។ នេះ​បើ​យោង​តាម​ការ​​ឲ្យ​ដឹង​ពី​គេហទំព័រ​ FIFA ។


ចំណាត់ថ្នាក់​ទី​១៨៥​នេះ មាន​ន័យ​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ស្ថិត​នៅ​ក្នុង​លំដាប់​ទី​៩ បើ​គិត​ក្នុង​ចំណោម​ប្រទេស​ទាំង​១១​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ (AFF) នៅ​ពី​លើ​​ទីម័រខាងកើត (១៨៧) និង​ប្រ៊ុយណេ (១៩៨) ប៉ុន្តែ​ចាញ់​ក្រុម​៨​ផ្សេង​ទៀត។ ក្នុង​តំបន់​នេះ វៀតណាម​ និង​ហ្វីលីពីន (លេខ​១៣២ដូច​គ្នា)​ ​នៅ​ឈរ​លើ​គេ តាម​ពី​ក្រោយ​ដោយ​​​មីយ៉ាន់ម៉ា (១៤១) និង​ថៃ​ (១៤៤)។ ក្រុម​ចំណាត់ថ្នាក់​បន្ទាប់​ទៀត រួម​មាន ម៉ាឡេស៊ី (១៥៤), សិង្ហបុរី (១៥៦), ឥណ្ឌូណេស៊ី (១៥៨) និង​ឡាវ (១៦១)។

បើ​និយាយ​ពី​ចំណាត់ថ្នាក់​ជា​រួម​វិញ​ ក្រុម​កំពូល​ទាំង​១០ មាន​ការ​ប្រែប្រួល​តិច​ណាស់ គឺ អាល្លឺម៉ង់​នៅ​តែ​លេខ​១ តាម​ពី​ក្រោយ​ដោយ​អាហ្សង់ទីន កូឡុំប៊ី បែលហ្សិក ហុល្លង់ និង​ប្រេស៊ីល​ដូច​ខែ​មុន​ដែរ។ អ្វី​ដែល​ផ្លាស់​ប្ដូរ គឺ​បារាំង​បាន​ធ្លាក់​ចុះ​​ពី​លេខ​៧ ទៅ​លេខ​៨ អ៊ុយរុយហ្គាយ​ឡើង​​ពី​លេខ​១០ មក​លេខ​​​៩ ​និង​អេស្ប៉ាញ​ធ្លាក់​ពី​លេខ​៩ ទៅ​លេខ​១០។

Post a Comment

 
Top