GuidePedia

0
អ្នកចាត់ការ​របស់​ក្លិប Man City​ លោក Manuel Pellegrini បានធ្វើការ​ច្រានចោល​ទាំងស្រុង​ចំពោះ​កង្វល់​នៃ​បញ្ហា​របួស​របស់កីឡា​ករ Sergio Aguero ក្រោយពី​គាត់​ត្រូវបាន​គេ​ដកចេញ អំឡុង​ជ័យជម្នះ​៤-១​លើ​ក្រុម Stoke City​។​


ក្រុម​ឡើង​ការពារ​ជើងឯក​បាល់ទាត់​អង់គ្លេស Barclays Premier League​ មួយ​នេះ បាន​វិល​ត្រឡប់​មករក​ជ័យ ជម្នះ​របស់​ពួកគេ​វិញ ក្រោយពី​ទាត់​ស្មើ​ជាមួយ​ ក្រុម ភ្ញៀវ Hull City ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន ប៉ុន្តែ​ពេលនេះ មាននូវ​ការព្រួយបារម្ភ​ជាខ្លាំង​ថា កីឡាករ Aguero​អាច​​នឹងមិន​អាច​លេង​បាន​សម្រាប់​ការប្រកួត​សំខាន់ៗ​របស់​ក្រុម Man City ​ពិសេស​នៅពេល​ពួកគេ​ជួប​ជាមួយ​ក្រុម Newcastle, Barcelona​និង​ក្រុម Liverpool​។​

នៅពេល​សួរនាំ​ពី​ស្ថានភាព​របួស​របស់​កីឡា​ករ Aguero​ លោក Pellegrini បាន​អះអាងថា ប្រសិនបើ​គាត់​លេង​កាន់តែច្រើន​នោះ សមត្ថភាព​របស់គាត់​នឹង​ទៅ តាម​នោះដែរ​។ គាត់​ទើបតែ បាន​វិលត្រឡប់​មករក​ការប្រកួត​វិញ​ទេ ក្រោយ​បាត់​មុខ​អស់​រយៈពេល​ជាង​១​ខែ ដោយសារ​របួស ហើយ​កីឡាករ​គ្រប់រូប ត្រូវការ​ពេលវេលា ដើម្បី​អាច​ឲ្យ​ពួកគេ​វិលត្រឡប់​មកលេង​ដូច​ធម្មតា​វិញ​។​


លោក​បញ្ជាក់ទៀតថា កីឡាករ Aguero ​នឹងមាន​ចំណែក​ដ៏​សំខាន់​មួយ​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម Newcastle​ នៅ​ថ្ងៃទី​២១​ ខែ​កុ​ម្ភៈ​ខាងមុខនេះ ហើយ​យើងទាំងអស់គ្នា​មាន​ជំនឿ​ចិត្តយ៉ាង​មុតមាំ​លើ​សមត្ថភាព​លេង​ដ៏​អស្ចារ្យ​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ម្នាក់នេះ៕

Post a Comment

 
Top