បេក្ខភាពប្រជែងតំណែងប្រធានសហព័ន្ធបាល់ទាត់ពិភពលោកឆ្នាំ ២០១៥ Luis Figo ទៅលេងបាល់ទាត់ជាមួយក្មេងៗដែលកំពុងតែ
ហ្វឹកហាត់នៅសាលាបាល់ទាត់របស់លោកនៅភាគ ខាងត្បូងប្រទេសចិន។
ថ្លែងនៅក្នុងឱកាសនោះអតីតវីរបុរសបាល់ទាត់ប្រទេសព័រទុយហ្គាល់បាននិយាយថាលោកគិតថាវាគឺជារឿងសំខាន់ណាស់សម្រាប់ប្រទេសចិនដែលមានប្រជាជនច្រើនហើយស្រលាញ់នឹងអភិវឌ្ឍន៍វិស័យបាល់ទាត់បែបនេះ។
ចំណែកឯឱពុករបស់ក្មេងអាយុ ៧ ឆ្នាំដែលកំពុងតែហ្វឹកហាត់នៅសាលាបាល់ទាត់របស់ Luis Figo លោក Lu Yi បាននិយាយដែរថា លោកពិតជារំភើបណាស់ ដែលបានជួបអតីតខ្សែបម្រើអធិរាជស Real Madrid រូបនេះ។
Figo គឺជានិមិត្តរូបរបស់លោក ហើយ លោកពិតជាស្រឡាញ់គាត់ណាស់ ដូចនេះលោកសង្ឃឹមថា កូនរបស់លោកនឹងអាចធ្វើបានបែបនេះ។
បុរសវ័យ៤២ឆ្នាំរូបនេះគឺជាបេក្ខភាពទី៣ហើយដែលបានដាក់ពាក្យឈរឈ្មោះធ្វើជាប្រធានសមាគមបាល់ទាត់ពិភពលោកនៅអាណត្តិក្រោយនេះបន្ទាប់ពីអតីតប្រធានសមាគមបាល់ទាត់ហូឡង់ លោក Michael Van Praag និង ព្រះអង្គម្ចាស់របស់ហ្ស៊កដានី Ali Bin- Al-Hussein៕
Post a Comment