GuidePedia

0
អ្នកចាត់ការ​របស់​ក្លិប​បិសាច​ក្រហម Man Utd​លោក Louis van Gaal​ បាន​អះអាងថា លោក​នឹង​តវ៉ា​ប្រឆាំងនឹង​ការចោទប្រកាន់​របស់​ស​មា​គម​បាល់ទាត់ FA​ ប្រឆាំង​គាត់ ដោយសារតែ​គាត់​មិនបាន​ធ្វើ​អ្វី​ខុស​នោះទេ​។​


សូមបញ្ជាក់ថា FA ​បាន​និយាយថា អនុ​សាសន៍​របស់គាត់ បន្ទាប់ពី​ទាត់​ស្មើ​០-០​ជា​មួយ​ក្រុម Cambridge United កាលពី​ខែមករា មកលើ​អាជ្ញាកណ្តាល គឺជា​រឿង​មួយ​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន។​

គួរ​ឲ្យ​ដឹងថា គ្រូបង្វឹក​សញ្ជាតិ​ហុ​ល្លង់​ម្នាក់នេះ បាន​អះអាងថា រាល់​ទស្សនីយភាព​ក្នុងការ​ប្រកួត​សុទ្ធតែ​បាន​ប្រឆាំងនឹង​រូបលោកទាំង​ទីលាន​ទាត់​បាល់អាជ្ញាកណ្តាល និង​ក្រុម​អ្នកគាំទ្រ​។​ ប៉ុន្តែ​នៅពេល​សួរថា ​តើគាត់​នឹង​តវ៉ា​នឹង​ការចោទប្រកាន់​នេះ​ឬ? លោក Van Gaal ​បាន​​ឆ្លើយតប​ដោយ​មិន​ស្ទាក់ស្ទើរ​ថា ជាការ​ពិតណាស់ ម្យ៉ាង​ដោយសារតែ​គាត់​មិនបានធ្វើ​អ្វី​ខុសឆ្គង​នោះទេ​។ លោក​មិនដែល​និយាយ​អ្វី​ខុស​ផង ហើយ​អ្នក​រាល់គ្នា​អាច​ធ្វើជា​សាក្សី​បាន តាមរយៈ​សារព័ត៌មាន​ថា គាត់​មិនដែល​និយាយ​អាក្រក់​ពី​បុគ្គ​លណា​ម្នាក់​នោះទេ​។ លោក​មិន​ខឹង​ទេ ហើយក៏​មិន​ខកចិត្ត​នោះដែរ​។​​

លោក​បាន​បន្តទៀតថា លោក​ធ្វើជា​គ្រូបង្វឹក​គេ និង​ជា​អ្នកចាត់ការ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ មិនដែល​ចេះ​និយាយ​ពីក្រោយ​ខ្នង​គេ​ម្តងណា​ឡើយ ហើយ​ចូលចិត្ត​តែ​និយាយអ្វី​​ដែល​ត្រឹមត្រូវ ប្រាស​ចាក​ពី​ការពិត​តែប៉ុណ្ណោះ៕

Post a Comment

 
Top