សាកលវិទ្យាល័យមួយនៅក្នុងប្រទេសកាណាដា នឹងផ្តល់ឱកាសដល់ក្រុមអ្នកគាំទ្ររបស់កីឡាករ Cristiano Ronaldo បានសិក្សាពីដំណើរជីវិតរបស់ស៊ូពើស្តារក្លិបយក្សអេស្ប៉ាញ Real Madrid ម្នាក់នេះ។
សាកលវិទ្យាល័យ University of British Columbia Okanagan (UBC) នឹងចុះឈ្មោះសិស្សសម្រាប់មុខវិជ្ជាសិក្សាសង្គមឆ្នាំទី៤ស្តីពីដំណើរជីវិតរបស់កីឡាករ Ronaldo ដោយសារប្រជាប្រិយភាព និងឥទ្ធិពលរបស់គាត់នៅក្នុងសង្គមព័រទុយហ្គាល់ និងនៅលើទូទាំងពិភពលោក។
លោក Luis LM Aguiar គឺជាសាស្ត្រាចារ្យផ្នែកសិក្សាសង្គមនៅឯសាលា Okanagan’s Irving K. Barber School of Arts and Sciences នៃសាកលវិទ្យាល័យ UBC បានមានប្រសាសន៍ថាសិក្សាសង្គម នឹងគ្មានន័យអ្វីឡើយ ប្រសិនបើនិយាយពីបទពិសោធន៍ និងដំណើរជីវិតរបស់មនុស្សទេនោះ។
លោកបានបន្តទៀតថា ក្នុងករណីនេះ យើងចាប់អារម្មណ៍ខ្លាំងណាស់នឹងដំណើរជីវិត និងបទពិសោធន៍របស់កីឡាករ Ronaldo មុនពេលដែលគាត់ក្លាយជាកំពូលតារាបាល់ទាត់ដ៏ឆ្នើមរបស់ពិភពលោកបែបនេះ។
លោក Luis បានបញ្ជាក់ថា អំឡុងមុខវិជ្ជារយៈពេល១ឆមាស សិស្សនិស្សិតនឹងបានសិក្សាឈ្វេងយល់ពីរូបភាពរបស់កីឡាករ Ronaldoនិងឆាកជីវិតរបស់ស៊ូពើស្តារម្នាក់នេះ៕
Subscribe to:
Post Comments (Atom)
Post a Comment