GuidePedia

0
ជើងទី២ នៃក្របខណ្ឌកំពូលរបស់អេស្ប៉ាល La Liga កាលពីយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ក្លឹបស្ដេចសរ Real Madrid មិនអាចជម្រះបញ្ជីចាស់ជាមួយក្លឹប Atletico Madrid បានឡើយ ផ្ទុយទៅវិញ បែរជាត្រូវក្លឹបការពារតំណែងជើងឯកនេះ បំបាក់យ៉ាងចាស់ ដោយលទ្ធផល ៤-០ទៀតផង ខណៈជើងទី១ Atletico Madrid ធ្លាប់ស៊ីម្ចាស់ផ្ទះ Real Madrid ២-១ម្ដងរួចមកហើយ ។


ការការពារមិនឲ្យរបូតគ្រាប់បាល់សូម្បីតែមួយគ្រាប់ និងរកបាន ៣ពិន្ទុបន្ថែមនៅលើទឹកខ្លួនឯងនោះ លោក Diego Pablo Simeone អ្នកចាត់ការក្រុម Atletico Madrid បានថ្លែងភ្លាមៗថា «យើងមានទំនុកចិត្តយកឈ្នះតាំងពីមិនទាន់ចាប់ផ្ដើមប្រកួតម្លេះ ប៉ុន្ដែយើងមិននឹកស្មានដល់ថា កីឡាកររបស់យើងអាចស៊ី Real Madrid រហូតដល់ទៅ ៤គ្រាប់ នឹងមិនឲ្យ Real Madrid សូម្បីតែមួយគ្រាប់ឡើយ» ។

កីឡាករដែលរកគ្រាប់បាល់ឲ្យម្ចាស់ផ្ទះ ដើម្បីផ្ដល់ភាពអាម៉ាស់ស្ទើមិនគួរឲ្យជឿដល់ក្រុមភ្ញៀវ ដែលជាជើងឯកពាន FIFA Club World Cup ឆ្នាំ២០១៤ ស្ដេចសរ Real Madrid នោះ គឺមានកីឡាករ Tiago ធ្វើសម្រេចមុនគេនៅ ១៤នាទីដំបូង និង ១គ្រាប់ទៀត រកបានដោយកីឡាករ Saul Niguez នៅនាទី១៨ សម្រាប់តង់ ទី១ ប៉ុន្ដែតង់ទី២ ទោះបី Real Madrid ខំប្រឹងរើបម្រះយ៉ាងណា ក៏មិនអាចបំបែកពង់មាន់បានដដែល ហើយត្រូវម្ចាស់ផ្ទះ A.Madrid បន្ថែម ២គ្រាប់ទៀតដែលធ្វើ សម្រេចដោយកីឡាករ Antoine នៅនាទី៦៧ និងកីឡាករ Mario Mandzukic រកបានគ្រាប់ចុងក្រោយ មុននឹងអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ។



ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ការបន្ថែម ៣ពិន្ទុរបស់ក្រុមការពារតំណែងជើងឯកពានរង្វាន់បាល់ទាត់នៃ League កំពូលរបស់អេស្ប៉ាញ A.Madrid គឺមិនអាចយកឈ្នះពិន្ទុ Real Madrid សម្រាប់ការប្រកួត ២២ដងដូចគ្នានោះទេ ពោលគឺ A.Madrid ទើបរកបាន ៥០ពិន្ទុប៉ុណ្ណោះដែលត្រូវប្រដេញ តាមពីក្រោនក្លឹបអ្នកមានទ្រព្យសម្បតិ្ដច្រើនជាងគេនៅលើពិភពលោក Real Madrid ដែលមាន ៥៤ពិន្ទុក្នុងដៃឯណោះ ៕

ទស្សនា Video ខាងក្រោម :


Post a Comment

 
Top