GuidePedia

0
អ្នកចាត់ការ​របស់​ក្លិប​តោ​ខៀវ Chelsea ​លោក Jose Mourinho បានធ្វើការ​រិះគន់​ដោយ​ឥត​សំចៃមាត់​មកលើ​ក្លិប​ប្រជែង Man City ​ដោយ​លោក​អះអាងថា ក្លិប​ឡើង​ការពារ​ជើង​ឯកបាល់ទាត់ អង់គ្លេស Barclays Premier League ​មួយ​នេះ បាន​បំពាន​ដោយ​បើកចំហលើ​​បទបញ្ជា​លេង​ដោយ​យុត្តិធម៌​ផ្នែក​ហិរញ្ញវត្ថុ។​


សូមបញ្ជាក់ថា គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់នេះ មិនដែល​និយាយ​ទៅកាន់​សារព័ត៌មាន​នោះទេ ចាប់តាំងពី​កីឡាករ Diego Costa ត្រូវបាន​ដាក់​បម្រាម​សម្រាប់​ការជាន់​ជើង​កីឡាករ Emre Can អំឡុង​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Capital One Cup ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ហើយ​ចាប់តាំងពី​ពេលដែល​លោក​ត្រូវបាន​ផាកពិន័យ​ដោយ​សមាគមបាល់ទាត់ FA ​ការលើកឡើង របស់​គាត់​ថា​មាននូវ​យុទ្ធនាការ​មួយ​ប្រឆាំងនឹង​ក្រុម​របស់គាត់​។​

ប៉ុន្តែ​ពេលនេះ លោក Mourinho ​លែងមាន​ភាព​អំណត់​ទៀតហើយ​ ដោយ​បាន​ទម្លាយ​ការ​ពិត​​ដែល​​គាត់​ទ្រាំ​អត់​លាក់ទុក​ក្នុង​ទ្រូង​ជា​យូរ​​របស់លោក ជាមួយនឹង​ការរិះគន់​ថា រឿង​មួយគត់​ដែលមិន​​យុត្តិធម៌​សម្រាប់​ក្រុម​របស់​គាត់​នោះ គឺ​ការ​ប្រកួតប្រជែង​ជាមួយ​ក្រុម​ដែល​​មិន​គោរព​បទ​បញ្ជា​លេង​ដោយ​យុត្តិធម៌​ផ្នែក​ហិរញ្ញវត្ថុ​។ នោះ​ហើយ​គឺជា​បញ្ហា​។​ លោក​បាន​អះអាងថា លោក​គិតថា ក្រុម​មួយ​​នេះ មិនអាច​ធ្វើជា​ក្រុម​ជើងឯក​នោះទេ នៅ​ពេលដែល​ពួកគេ​ត្រូវបាន​ដាក់ទោស​រួចហើយ​នោះ ហើយ​រឿងនេះ​បាន​កើតឡើង​រួចទៅហើយ ដោយសារតែ​ពួកគេ​មិន​គោរព​ទៅតាម​បទបញ្ជា FFP​។​

គួរ​ឲ្យ​ដឹងថា ក្លិប Man City ​បាន​ទិញ​កីឡាករ Wilfried Bony ក្នុងតម្លៃ​២៨​លាន​ផោន អំឡុង​រដូវ​កាល​ទីផ្សារ​កីឡាករ​នេះ ខណៈដែល​ក្លិប Chelsea ​មានតែ​លក់​កីឡាករ​វិញ​បាន​តម្លៃ​៧​លាន​ផោន​៕

Post a Comment

 
Top