លោក Jorges Mendes គឺជាភ្នាក់ងាររបស់គាត់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន ESPN ថា កីឡាករ Radamel Falcao នឹងចុះហត្ថលេខាលេងជាមួយក្លិបឆ្នើមបំផុតនៅលើពិភពលោក ប្រសិនបើគាត់មិនបន្តនៅជាមួយក្លិបបិសាចក្រហម Man Utd ទេនោះ។
គួរឲ្យដឹងថា ខ្សែប្រយុទ្ធស្ថិតនៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ីម្នាក់នេះ បានផ្ទេរមកលេងជា មួយក្លិប Man Utd ពីក្លិប Monac នៅលើកិច្ចព្រមព្រៀងជាកីឡាករខ្ចីជើងរយៈពេល១រដូវកាល កាលពីរដូវកាលក្តៅមុន ប៉ុន្តែគាត់លេងមិនកើតទាល់តែសោះនៅក្នុងទឹកដី old Trafford គិតមកទល់នឹងពេលនេះ ក្នុងរដូវកាលនេះ ពោលគឺគាត់អាចរកបានគ្រាប់បាល់ក្នុងសំណាញ់ទីតែ៤គ្រាប់ប៉ុណ្ណោះ ពី១៦ប្រកួតរបស់គាត់នៅក្របខណ្ឌកំពូល Premier League។
ទោះបីជាយ៉ាងណាក៏ដោយ លោក Mendesមិនបានខ្វាយខ្វល់ពីអនាគតមនុស្សរបស់គាត់ម្នាក់នេះឡើយ ដោយលោកបាននិយាយយ៉ាងទទូចថា ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំម្នាក់នេះ ធ្វើឲ្យមានចំណាប់អារម្មណ៍ពីក្លិបកំពូលៗជាច្រើនណាស់។
លោក Mendes បានអះអាងថា គាត់មិនមានកំហុសនោះទេ ពេលសម្រេចចិត្តជ្រើសរើសក្លិប Monaco ហើយរឹតតែគ្មានកំហុសទៅទៀត ពេលផ្ទេរមកកាន់ក្លិប Man Utd ដោយសារតែគាត់គឺជាជើងឯកពិតប្រាកដម្នាក់។ លោកមានជំនឿខ្លាំងណាស់ថា ប្រសិនជាក្លិប Man Utd សុខចិត្តផ្តល់៥ប្រកួតលេងបានពេញលេញសម្រាប់កីឡាករ Falcao ច្បាស់ណាស់ថា គាត់ប្រាកដជាអាច គ្រាប់បាល់បានជាក់ជាពុំខានឡើយ៕
Post a Comment