ខ្សែប្រយុទ្ធ Olivier Giroud របស់ក្រុមកាំភ្លើងធំ Arsenal បានឈ្នះពានរង្វាន់កីឡាករស្អាតដាច់គេ នៅក្របខ័ណ្ឌ English Premier League។
ក្រុមហ៊ុន Paddy Power បានធ្វើការស្ទង់មតិទៅលើស្ត្រីអាមេរិក២៥០នាក់ ដែលសាកសួរពីកីឡាករទាំង៣០០នាក់នៅលីកកំពូលរបស់អង់គ្លេសរូបណា ដែលស្អាតជាងគេ។ លទ្ធផលជាក់ស្ដែងឃើញថា ខ្សែប្រយុទ្ធជម្រើសជាតិបារាំងវ័យ២៨ឆ្នាំ Giroud ស្ថិតនៅចំណាត់ថ្នាក់លើគេ។
ខ្សែការពារវ័យ២៦ឆ្នាំ Santiago Vergini របស់ក្រុម Sunderland និងក្រុមជម្រើសជាតិអាហ្សង់ទីន ទទួលបានចំណាត់លេខ២។
រីឯចំណាត់លេខ៣ បានទៅលើខ្សែបម្រើវ័យ២៣ឆ្នាំ Matty James របស់ក្រុម Leicester City៕
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទស្សនៈខាងលើ ដែលស្ត្រីអាមេរិកយល់ថា Giroud ស្អាតដាច់គេនេះ?
Post a Comment