GuidePedia

0
ក្លិប Aston Villa ​បាន​បណ្ដេញ​អ្នក​ចាត់ការ​ Pual Lambert ​ចោល​ហើយ​ បន្ទាប់​ពី​បុរស​សញ្ជាតិ​ស្កុតឡែន​រូប​នេះ​ដឹក​នាំ​ក្រុម​ធ្លាក់​មក​ដល់​លេខ​១៨​ជិត​បាត​តារាង ​និង​១០​ប្រកួត​ចុង​ក្រោយ​នេះ​ រក​គ្រាប់​បាល់​បាន​តែ​២​គ្រាប់​គត់។


លោក Paul Lambert ​ដឹក​នាំ​ក្រុម​ Aston Villa ​រដូវ​កាល​នេះ​ធ្លាក់​មែនទែន ដោយ​២៥​ប្រកួត​មក​នេះ​ឈ្នះ​បាន​តែ​៥​ដង​គត់​ ចាញ់​ដល់​ទៅ​១៣​ដង ​និង​ស្មើ​៧​ដង ហើយ​រក​គ្រាប់​បាល់​បាន​តែ​១២​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ក្របខ័ណ្ឌ Premier League ​នេះ។ អ្នក​គាំទ្រ Aston Villa ​បាន​ប្រកាស​ដេញ​បុរស​វ័យ​៤៥​ឆ្នាំ​រូប​នេះ​តាំង​ពី​ក្នុង​ប្រកួត​ដែល​ចាញ់​ Hull City ​២-០ ​ឯ​ណោះ ខណៈ​ដែល​ក្លិប​ទើប​តែ​ប្រកាស​បណ្ដេញ​ចេញ​នា​ពេល​ប៉ុន្មាន​ម៉ោង​មុន​នេះ​។


អតីត​អ្នក​ចាត់​ការ​ក្រុម Norwich City ​ខាង​លើ​នេះ​ចូល​មក​ដឹក​នាំ​ក្រុម Aston Villa ​នៅ​ឆ្នាំ​២០១២ ហើយ​កុងត្រា​របស់​គេ​នឹង​ត្រូវ​ចប់​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ប៉ុន្តែ​ដោយសារ​មាន​រឿងរ៉ាវ​ខាង​លើ​នេះ​កើត​ឡើង​ទើប​ធ្វើ​ឱ្យ​ម្ចាស់​ក្លិប​នេះ​សម្រេច​ចិត្ត​ដេញ​ចេញ​មុន​ផុត​កុងត្រា​ដូច្នេះ។ ទន្ទឹម​នឹង​មិន​ទាន់​បាន​រក​អ្នក​ចាត់​ការ​ថ្មី​មក​ជំនួយ​ គ្រូ​បង្វឹក​​ Scott Marshall ​និង​ Andy Marshall ​នឹង​ត្រូវ​រ៉ាប់​រង​មើល​ការ​ខុស​ត្រូវ​ក្រុម​ជា​បណ្ដោះអាសន្ន​សិន ៕

Post a Comment

 
Top