GuidePedia

0
រឹត្តិការណ៍ប្រកួតប្រដាល់ លក្ខណៈមិត្តភាព អន្តរជាតិ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ លើសង្វៀន ទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEA-TV) អ្នកប្រដាល់ ជើងខ្លំាងកម្ពុជា៣រូប ត្រូវបានអ្នកប្រដាល់ជើងខ្លាំង ឆ្លងដែនថៃ៣រូប ណាត់ជួបសាកកណ្តាប់ដៃ ដើម្បីសងសឹងជំនួបមិត្តរួមជាតិ ។ អ្នកប្រដាល់ថៃ Phit Thong Chhai ត្រូវជួបប្រកួត ជាមួយអ្នកប្រដាល់ អាំង សំអាត ក្លឹបតាព្រហ្មមានជ័យ ក្នុងប្រភេទទម្ងន់ ៥៤ គ.ក្រ ។

កីទ្បាករ King Kong (ឆ្វេង) ប្រកួតជាមូួយនឹងកីទ្បាករ គង់ សំបូរ (ស្តំា)


អ្នកប្រដាល់ថៃរូបនេះ បើតាមអ្នកផ្គូផ្គងឲ្យដឹងថា គេមានក្បាច់គុនប្រដាល់ល្អមិនចាញ់ សំអាត នោះទេ ។ ទន្ទឹមនេះមានអ្នកលួចខ្សឹបប្រាប់ថា Phit Thong Chhai មានផ្លែល្អ កណ្តាប់ដៃ និងជង្គង់ក៏ល្អណាស់ដែរ ។ សំអាត ជាអ្នកប្រដាល់ដែលមានកម្លាំងសម្រុកខ្លាំង រឹងមាំ ស្នៀតទាត់ កែង និងជង្គង់របស់គេខ្លាំងហើយលឿន រហ័ស ទៀតផង ។

ចំណែកកីឡាករ គង់ សំបូរ មកពីសមាគមកីឡា ប្រដាល់ក្រសួងការពារជាតិ កំពុងបង្កើនការ ហ្វឹកហាត់យ៉ាងខ្លាំង ។ បើទោះបីជា សំបូរ ធ្លាប់ទទួលបាន ជ័យជំនះ លើកីឡាករថៃ ក្នុងការប្រកួតអន្តរជាតិ ជាលើកដំបូង របស់គេកន្លងមក ប៉ុន្តែការមិនទាន់ស្គាល់ ប្រវត្តិពិតរបស់កីឡាករថៃ King Kong ដែលគេត្រូវជួបលើកនេះ វានៅតែធ្វើឲ្យ សំបូរ មានការបារម្ភដដែល ។ អតីតកីឡាករជើងខ្លាំង ធន់ សុភា ដែលជាគ្រូបង្វឹក បានប្រាប់ក្នុងអំឡុងកំពុងបង្វឹក សំបូរ បានប្រឹងប្រែងហ្វឹកហាត់ ខ្លាំងណាស់ ហេតុនេះបើទោះបីជាយើង មិនទាន់ស្គាល់ ប្រវត្តិប្រកួត របស់កីឡាករថៃ ម្នាក់នោះ ក៏យើងនៅតែមានសមត្ថភាព អាចទប់ជាមួយគេបានដែរ ប៉ុន្តែយើងសង្ឃឹម ឈ្នះត្រឹម ៦០ភាគរយ សិនបានហើយ ។

កីឡាករ Phit Thong Chhai (ឆ្វេង) ប្រកួតជាមួយនឹងកីទ្បាករ អំាង សំអាត (ស្តំា)

ចំណែកអ្នកប្រដាល់ជើងថ្មី បាង កាយ៉ាក ក្លឹបវីអាយភីចំការមន ប៉ះអ្នកប្រដាល់ថៃ Phit Leng Chhai ក្នុងប្រភេទទម្ងន់ ៥៧ គ.ក្រ ហើយ បាង កាយ៉ាក មិនបោះ បង់ចោលទម្លាប់ស្ទាបស្ទង់ គូប្រកួតជាមុនឡើយ នៅរៀងរាល់ពេលប្រកួតម្តងៗ ជាពិសេសសម្រាប់ការ មកប៉ះអ្នកប្រដាល់ថៃ ឈ្មោះ Phit Leng Chhai លើកនេះតែម្តង ព្រោះថា គេមិនសូវឃើញលេចមុខ នៅលើសង្វៀនទេ ៕

Post a Comment

 
Top