ភរិយារបស់កីឡាករប្រដាល់ វ៉ន វីវ៉ា គឺអ្នកស្រី ស៊ន ដាវីនបានសម្តែងការព្រួយបារម្ភខ្លាំងសម្រាប់ការប្រកួតក្នុងទ្រុងជាលើកដំបូងរបស់ប្តីដែលប្រឈមនឹងជើងខ្លាំងម្ចាស់ផ្ទះថៃក្នុងព្រឹត្តិការណ៍ Full Metal Dojo នាថ្ងៃទី២១ ខែកុម្ភៈនេះ។
ស៊ន ដាវីនបានប្រាប់ថា អ្នកស្រីទើបតែដឹងរឿងចេញទៅប្រកួតរបស់ប្តីក្នុងប្រទេសថៃនៅពេលរូបភាពផ្គូផ្គងរវាងកីឡាករទាំងពីរត្រូវបានគេបង្ហោះតាមបណ្តាញសង្គម Facebook ហើយ។ «ខ្ញុំទើបនឹងដឹងម្សិលមិញដែរ»។ ស៊ន ដាវីនបាននិយាយ និងបញ្ជាក់ថា អត់បានដឹងមុនពីការផ្គូផ្គងនេះទេ។ កីឡាការិនីតេក្វាន់ដូរូបនេះប្រាប់ថា នាងមានការព្រួយបារម្ភខ្លាំងជាងមុនៗដោយសារនេះជាលើកទីមួយរបស់ វ៉ន វីវ៉ាដែលត្រូវប្រកួតក្បាច់គុនចម្រុះ និងប៉ះដៃគូខ្លាំងថែមទៀត។ «ខ្ញុំបារម្ភខ្លាំងណាស់ ព្រោះគាត់មិនធ្លាប់វ៉ៃក្នុងទ្រុង បើវ៉ៃប្រដាល់សេរី ខ្ញុំមិនសូវបារម្ភទេ តែលើកនេះបារម្ភខ្លាំង ហើយគាត់ក៏ទើបនឹងហាត់ដែរ»។ វ៉ន វីវ៉ានឹងប្រកួតជាមួយកីឡាករប្រដាល់ជើងខ្លាំងជើងចាស់ថៃ Jomhod Kiatadisak ដែលមានរហស្សនាម«ស្តេចលើសង្វៀន ឬ King of the Ring»នាថ្ងៃទី២១ ខែកុម្ភៈ ខាងមុខនេះក្នុងព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រុង Full Metal Dojo។ សព្វថ្ងៃកីឡាករកម្ពុជារូបនេះកំពុងហ្វឹកហាត់នៅក្លិប Afighter ដែលមានលោក ហ៊ុន ចាន់រាជ ជាគ្រូបង្ហាត់។ ចំណែងកីឡាករកម្ពុជា ចាន់ ហេង ប៉ះកីឡាករថៃ Phetsingkorn Srosirisuphathin និងកីឡាករ ថៃ រិទ្ធី ប៉ះកីឡាករស៊ុយអែត Fabian Pettersson ៕

Post a Comment