GuidePedia

0
អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក David Beckham បាន​គាំទ្រ​ដល់​ការប៉ុនប៉ង​លោក Luis Figo ​ក្នុងការ​ក្លាយខ្លួនជា​ប្រធាន​សហព័ន្ធ​បាល់ទាត់FIFA​។​


លោក Figo ​អាយុ​៤២​ឆ្នាំ​ដែលជា​អតីត​កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ និង​កីឡាករ​បាល់ទាត់​ឆ្នើម​ប្រចាំឆ្នាំ​នោះ បានប្រកាស​ឲ្យ​ដឹង​កាលពី​ខែ​មុន​ថា លោក​ នឹង​ឈរឈ្មោះ​ឡើង​ដណ្តើម​តំណែង​ពី​លោក Sepp Blatter ​ដែលជា​ប្រធាន FIFA ​ប​ច្ច​ុប្បន្ន​។​

នៅក្នុង​យុទ្ធនាការ​ប្រកួតប្រជែង​ជាមួយ​លោក Sepp Blatter​ នៅ​ការបោះឆ្នោត​ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ខែ​ឧសភា​ខាងមុខនេះ លោក Figo នៅមាន​គូប្រកួត​ឈានមុខ​២​រូប​ផ្សេងទៀត គឺ​ព្រះអង្គម្ចាស់ Ali Bin Al Hussein មកពី​ប្រទេស​ហ្សកដានី និង​ប្រធាន​សមាគម​បាល់ទាត់​ហុ​ល្លង់​លោក Michael van Praag​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Beckham ដែលជា​អតីត​កីឡាករ​របស់​ក្លិប Man Utd​ និង​ក្លិប Real Madrid ​ដែរនោះ ពេញចិត្ត​ខ្លាំងណាស់ នៅពេលដែល​ទទួលបាន​ដំ​ណឹ​ង​ថា អតី​ត​មិត្ត​រួម​ក្រុម​ម្នាក់ ឈរឈ្មោះ​ធ្វើជា​ប្រធាន FIFA​។​



​លោក​បាន​និយាយថា លោក​សូម​ស្វាគមន៍​ចំពោះ​បេក្ខភាព​ឈរឈ្មោះ​របស់​មិត្តសម្លាញ់ Luis សម្រាប់​តំណែង​ប្រធាន FIFA ពីព្រោះថា គណៈ​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​មួយ​នេះ គួរ​មាន​ប្រធាន​​ដែលមាន​ចិត្ត​ស្មោះ និង​សមត្ថភាព​ខ្ពង់ខ្ពស់​ដូចជា​លោក Figo៕

Post a Comment

 
Top