GuidePedia

0
ក្រោយធ្លាក់ត្រឹមវគ្គ ៨ក្រុមចុងក្រោយនៃពាន Hun Sen Cup កាលពីពេលថ្មីៗកន្លងទៅ ក្រុមបឹងកេតអង្គរ បានត្រៀម ឯណ្ឋានថ្មីចំនួន ២ឈុត សម្រាប់ពាក់ ក្នុងយុទ្ធនាការប្រកួតបាល់ទាត់ League កំពូលកម្ពុជា ឬពាន Metfone Cambodia League រដូវកាលថ្មី ឆ្នាំ២០១៥នេះ ។

បឹងកេត ត្រៀមឯកសណ្ឋាន ២ឈុត សម្រាប់រដូវកាលថ្មី ប៉ុន្ដែមានពណ៌ខុសមុន


យោងតាម Page ផ្លូវការរបស់ក្លឹបបឹងកេតអង្គរ បានឲ្យដឹងថា សម្រាប់រដូវកាលថ្មីនេះ ក្លឹបបានចេញឯណ្ឋានថ្មីៗ ២ឈុត ដែលមាន ២ពណ៌ គឺពណ៌ក្រហម និង ពណ៌ស ដើម្បីឲ្យកីឡាករពាក់ ធ្វើការប្រកួតក្នុងទឹកដី និងក្រៅទឹកដី ។

សម្រាប់ឯកសណ្ឋានថ្មីទាំង ២ឈុតនោះ គេសង្កេតឃើញថា មានពណ៌ខុសពី ឯកសណ្ឋានរដូវកាល មុនៗ ដែលបឹងកេត ច្រើនតែជ្រើសរើស យកឯណ្ឋានពណ៌ បៃតង ពណ៌ប្រផេះ ឬពណ៌ខៀវជាដើមមកបប្រើប្រាស់ ប៉ុន្ដែសម្រាប់រដូវកាលថ្មីនេះ ថ្នាក់ដឹកនាំក្លឹបបឹងកេត បែរជាជ្រើសរើសយក ពណ៌ស និងពណ៌ក្រហមទៅវិញ ។


អ្វីដែលសំខាន់ នៅលើឯកសណ្ឋានថ្មីៗទាំង ២ឈុតនោះ គេឃើញមានរូបសញ្ញា ក្រុមហ៊ុនឯកជនធំៗ ចំនួន ៤ បានបោះពុម្ព នៅលើអាវនោះ ដែលជាម្ចាស់ឧបត្ថម្ភ ដល់អតីតក្លឹបតំណែងជើងឯក League កំពូលកម្ពុជា កាលឆ្នាំ ២០១២នេះ ក្នុងនោះគឺមាន ក្រុមហ៊ុនស្រាបៀរអង្គរ, TOP1, XL និងក្រុមហ៊ុនអាវ FBT ផងដែរ ៕

Post a Comment

 
Top